Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យោធានៃក្រុមប្រទេសអាស៊ាន ចាប់ផ្តើមការធ្វើសមយុទ្ធរួមដំបូងបំផុត នៅឥណ្ឌូណេស៉ី

  • បោះពុម្ព

យោធាមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការធ្វើសមយុទ្ធរួមដំបូងបំផុតនៅឥណ្ឌូណេស៉ី ខណៈវា គឺជាសមយុទ្ធលើកទីមួយហើយ ដែលធ្វើឡើងតែក្នុងចំណោមប្រទេសអាស៊ានសុទ្ធសាធ។

ក្រុមប្រទេសអាស៊ានកន្លងមក គឺធ្លាប់ចូលរួមសមយុទ្ធការពារជាតិលក្ខណៈពហុប្រទេស ប៉ុន្តែពួកវាបានប្រព្រឹត្តទៅជាមួយភាគីជាដៃគូខាងក្រៅ ស្របពេលដែលសមយុទ្ធខាងលើ គឺធ្វើឡើងក្រោមការចូលរួមពីសំណាក់ប្រទេសដែលជាសមាជិកតែប៉ុណ្ណោះ។

សមយុទ្ធនេះទៀតសោត នឹងផ្តោតលើលំហាត់មិនរួមមានការប្រយុទ្ធឡើយ ដោយកងកម្លាំងយោធា នឹងហ្វឹកហាត់លើផ្នែកផ្សេងៗ ដូចជាការជួយផ្នែកមនុស្សធម៌ ការជួយសង្រ្គោះគ្រោះមហន្តរាយ ប្រតិបត្តិការរុករក និងសង្រ្គោះ ព្រមទាំងប្រតិបត្តិល្បាតរួមគ្នាតាមដែនសមុទ្រ ជាដើម។

ប្រមុខយោធាឥណ្ឌូណេស៉ី បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីបើកសមយុទ្ធនៅលើកោះ បាតាម ថា កងកម្លាំងមកពីប្រទេសអាស៊ានទាំងអស់ រួមទាំងមីយ៉ាន់ម៉ាផងដែរ កំពុងចូលរួមក្នុងសមយុទ្ធ «សាមគ្គីភាពអាស៊ាន» ដែលមានរយៈពេល៥ថ្ងៃនេះ។

បើតាមប្រភពពីមន្រ្តីយោធាឥណ្ឌូណេស៉ីមួយរូបឱ្យដឹងថា វត្តមានរបស់មីយ៉ាន់ម៉ាក្នុងសមយុទ្ធនេះ គឺត្រឹមក្នុងនាមជាអ្នកសង្កេតការណ៍។ សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃរបបសឹកនៅមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើយ ដោយសារតែវិបត្តិរដ្ឋប្រហារយោធា ឆ្នាំ២០២១។

ដោយឡែក សមយុទ្ធរួមខាងលើរបស់អាស៊ាន គឺប្រារព្ធឡើងនៅតំបន់សមុទ្រណាទូណាខាងត្បូង (South Natuna) នេះបើតាមការផ្សាយរបស់ AFP ។