Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនច្រានចោលរបាយការណ៍របស់អង់គ្លេស ស្តីពីស្ថានភាពទីក្រុងហុងកុង

  • បោះពុម្ព

 (ហុងកុង)៖ ក្រសួងការបរទេសចិននៅក្នុងទីក្រុងហុងកុង បានថ្កោលទោសរបាយការណ៍រយៈពេល ៦ខែរបស់អង់គ្លេស ស្តីពីស្ថានភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ថាមិនបានផ្អែកលើភាពជាក់ស្តែងក្នុងសង្គម និងបរិយាកាសធុរកិច្ច ដែលមានស្ថេរភាពជាងមុន ហើយមានគោលជំហរប្រឆាំងនឹងចិន។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ចក្រភពអង់គ្លេសបានចេញផ្សាយរបាយការណ៍រយៈពេល ៦ខែរបស់ខ្លួនស្តីពីស្ថានភាពទីក្រុងហុងកុង ចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា ដែលមានខ្លឹមសារថា អាជ្ញាធរទីក្រុងប៉េកាំងបានពង្រីកការអនុវត្តច្បាប់សន្តិសុខ «លើសពីកង្វល់សន្តិសុខជាតិពិតប្រាកដ»។

ក្រសួងការបរទេសចិន បានឲ្យដឹងថា ទីក្រុងហុងកុងដែលត្រលប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញនៅក្នុងឆ្នាំ ១៩៩៧ បានទទួលជោគជ័យជាសកលក្នុងការអនុវត្តប្រទេសមួយប្រព័ន្ធពីរ។ ក្រសួងការបរទេសចិន បានឆ្លុះបញ្ចាំងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនក្នុងចក្រភពអង់គ្លេសដែលរស់នៅក្នុងភាពក្រីក្របានកើនឡើង... អត្រាឧក្រិដ្ឋកម្មក៏បានកើនឡើងក្នុងកម្រិតខ្ពស់។

តើអង់គ្លេសយកអ្វីមករិះគន់ស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ហុងកុង? ផែនការបង្អាក់ទីក្រុងហុងកុងនឹងត្រូវបរាជ័យ»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិកាលពីឆ្នាំ ២០២០ ក្រោយផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឱ្យកក្រើកទីក្រុងហុងកុង នៅឆ្នាំ ២០១៩។ រដ្ឋាភិបាលលោកខាងលិចមួយចំនួន បានរិះគន់ច្បាប់នេះ ថាជាការទប់ស្កាត់សេរីភាពសង្គម និងនយោបាយ ប៉ុន្តែទាំងមន្ត្រីចិន និងហុងកុង បានបកស្រាយដូចគ្នាថា ច្បាប់នេះមានសារៈសំខាន់ណាស់ក្នុងការស្តារស្ថិរភាពឡើងវិញ៕

ដកស្រង់ពី៖ Fresh News