Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំប៉ារ៉ាហ្កាយអំពាវនាវឱ្យទទួលយកតៃវ៉ាន់ ត្រឡប់ចូលអង្គការសហប្រជាជាតិវិញ

  • បោះពុម្ព

 មេដឹកនាំនៃប្រទេសប៉ារ៉ាហ្កាយ ដែលស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលនៅមានទំនាក់ទំនងការ ទូតជាមួយកោះតៃវ៉ាន់ បានអំពាវនាវកាលពីថ្ងៃអង្គារ ឱ្យមានការទទួលយកដែនកោះនេះ ត្រឡប់ចូលក្នុងអង្គការសហប្រជាជាតិ (UN) វិញ។

ថ្លែងនៅមហាសន្និបាត UN ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក សាន់ទីអេហ្គោ ប៉េណា (Santiago Pena) បានលើកឡើងថា អង្គការសហប្រជាជាតិ គួរតែឆ្លុះបញ្ចាំងនូវលក្ខណៈស្វាគមន៍ការចូលរួមប្រជាធិបតេយ្យ ក៏ដូចជាសមធម៌ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ UN ផ្ទាល់។

លោក Pena បានបន្តទៀតថា «ដូច្នេះហើយ ប៉ារ៉ាហ្កាយ សូមសម្តែងការគាំទ្រឱ្យតៃវ៉ាន់ អាចក្លាយជាផ្នែកដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ សារឡើងវិញ»។

សូមបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោកប្រធានាធិបតីប៉ារ៉ាហ្កាយ គឺស្របពេលដែលចិន បាននិងកំពុងបង្កើនសម្ពាធ ដើម្បីព្យាយាមដកកោះតៃវ៉ាន់ ចេញពីស្ថាប័នអន្តរជាតិនានា។ ទីក្រុងប៉េកាំង ចាត់ទុកដែនកោះមួយនេះ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីប្រទេសចិន។

ដោយសារសេចក្តីសម្រេចមួយរបស់ UN កាលពីឆ្នាំ១៩៧១ តៃវ៉ាន់ ត្រូវបានដកចេញពីអង្គការសហប្រជាជាតិ ដែលបានសម្រេចទទួលស្គាល់ទីក្រុងប៉េកាំង ជាតំណាងស្របច្បាប់របស់ប្រទេសចិន នៅឯ UN វិញ។

ដោយឡែក ប៉ារ៉ាហ្កាយគឺជាប្រទេសអាមេរិកខាងត្បូងចុងក្រោយគេ និងស្ថិតក្នុងចំណោមប្រទេសត្រឹម១៣ប៉ុណ្ណោះ រាប់ទាំងបុរីវ៉ាទីកង់ ដែលនៅរក្សាទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃពុធ ។