Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ថា បើកចំហកិច្ចចរចាជាមួយ លោក គីម ជុងអ៊ុន

  • បោះពុម្ព

 នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) កាលពីថ្ងៃអង្គារ បាននិយាយថា លោក មានបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីសាកល្បងបង្កើតដំណោះស្រាយ ការទូតមួយ នៅចំពោះមុខភាពតានតឹងជុំវិញកម្មវិធីអាវុធរបស់ ទីក្រុងព្យុងយ៉ាង។

លោក គីស៊ីដា ធ្វើការកត់សម្គាល់ខាងលើនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានប្រកាសជាសាធារណៈពីបំណងរៀបចំជំនួបរវាងលោក គីស៊ីដា និង លោក គីម ជុងអ៊ុន។

ថ្លែងនាឱកាសនោះ លោក គីស៊ីដា បានកត់សម្គាល់ដែរថា ជប៉ុន មានឆន្ទៈ ដោះស្រាយបញ្ហាទាំងឡាយជាមួយកូរ៉េខាងជើង ក្នុងនោះរួមមានទាំងការចាប់ពង្រង់ជនជាតិជប៉ុន ដោយ ភ្នាក់ងារកូរ៉េខាងជើង។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ជូនីឈីរ៉ូ ក័យហ្សូមី (Junichiro Koizumi) បានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយទៅកាន់ទីក្រុង ព្យុងយ៉ាង អំឡុងនៅកាន់អំណាចក្នុងឆ្នាំ២០០២ ដើម្បីជួបអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) ក្នុងគោលបំណងសាកល្បងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឡប់ទៅរកភាពប្រក្រតីជាមួយការសន្យាថា ជប៉ុន នឹងផ្ដល់ជំនួយសេដ្ឋកិច្ច។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ មិនបានទទួលជោគជ័យនោះទេ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃពុធ។