Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ជំរុញទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៉ីជម្រៅ ជាមួយរុស្ស៉ី

  • បោះពុម្ព

 កាលពីថ្ងៃអង្គារ ចិន បានជំរុញឲ្យមានការបង្កើនសកម្មភាពឆ្លងកាត់ព្រំដែនជាមួយរុស្ស៉ី តាមរយៈកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទៅវិញទៅមកកាន់តែស៉ីជម្រៅ ខណៈសម្ព័ន្ធមិត្តទាំងពីរ ប្តេជ្ញាពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ច ទោះបីជាត្រូវលោកខាងលិចជំទាស់ដោយសារតែ សង្រ្គាមឈ្លានពាននៅអ៊ុយក្រែនក៏ដោយ។

ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៉ី នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរ វាងចិន-រុស្ស៊ី បាន បន្តធ្វើឲ្យកាន់តែស៉ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេស ទាំងពីរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏បានផ្សាយផងដែរថា មាន «ភាពចាំបាច់» សម្រាប់ចិន និងរុស្ស៉ីក្នុងការបង្កើនការជួញដូរគ្រាប់ធញ្ញជាតិរបស់ពួកគេ ចំពេលមានភាពតានតឹងជាសកលចំពោះការផ្គត់ផ្គង់នេះ។ ការសាងសង់ច្រករបៀងគ្រាប់ធញ្ញជាតិ ដែលតភ្ជាប់ពីរុស្ស៉ីទៅកាន់តំបន់ហៃឡុងជាំង (Heilongjiang) នឹងជួយពង្រឹងសន្តិសុខស្បៀងរបស់ចិន។ សូមបញ្ជាក់ថា រុស្ស៉ី ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់លោកខាងលិច បានពឹងផ្អែកលើសម្ព័ន្ធមិត្តចិនរបស់ខ្លួនសម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច ដោយផ្តល់ឲ្យចិនវិញនូវប្រេង ឧស្ម័ន និងគ្រាប់ធញ្ញជាតិ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។