Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន ចេញការព្រមានសុខភាព ខណៈភ្នំភ្លើងបញ្ចេញផ្សែងអ័ព្ទទៅលើរដ្ឋធានី ម៉ានីល និងតំបន់នៅក្បែរនោះ

  • បោះពុម្ព

 ភ្នំភ្លើងតូចមួយនៅជិតរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន បានបញ្ចេញផ្សែង និងអ័ព្ទលើសពីកម្រិតមធ្យម កាលពី ថ្ងៃសុក្រចុងសប្តាហ៏កន្លង ដែលជំរុញឲ្យអាជ្ញាធរ បិទសាលារៀនក្នុងទីក្រុងចំនួន ៥ និងទីប្រជុំជនមួយចំនួន ទៀត ហើយបានស្នើដល់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ។

វិទ្យាស្ថាន តាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់រដ្ឋ បានឲ្យដឹងថា មានការកើនឡើងនូវកម្អែភ្លើងចេញពី មាត់ភ្នំភ្លើងថាល (Taal) ដែលជាបឹងមួយ ជាហេតុនាំមានការបញ្ចេញជាឧស្ម័នឡើងមក។ ការប្រកាស អាសន្នកម្រិតទី១ ត្រូវបានដាក់ចេញដែលបង្ហាញពីការកើនឡើងបន្តិចនៃសកម្មភាពញ័ររញ្ជួយ ដែល បណ្តាលមកពីភ្នំភ្លើង ហើយនិងសកម្មភាពផ្សែងអ័ព្ទ ឬឧស្ម័ន។

អាជ្ញាធរអាកាសចរណ៍ ក៏បានណែនាំដល់ពីឡុតចៀសវាងហោះហើរនៅជិតកំពូលភ្នំភ្លើង ដោយសារតែ ចំហាយផេះ និងបំណែកនៃការផ្ទុះភ្លាមៗ អាចបង្កគ្រោះថ្នាក់ដល់យន្តហោះ។

សូមបញ្ជាក់ថា ភ្នំភ្លើងនេះ ផ្ទាល់ស្ថិតនៅក្នុងបឹងដ៏ស្រស់ស្អាតមួយនៃខេត្តបាតាន់ហ្កាស់ (Batangas) ក្បែរ ទីក្រុងម៉ានីល មានកម្ពស់ ៣១១មែត្រ និងជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន ២៤ផ្សេងទៀត នៅ ហ្វីលីពីន។

កាលពីឆ្នាំ២០២០ ភ្នំភ្លើងនេះ បានព្រួសផេះ និងចំហាយទឹកកម្ពស់ដល់ទៅ ១៥គីឡូម៉ែត្រ ដោយបង្ខំមនុស្សជាង ១០ម៉ឺននាក់ ត្រូវជម្លៀសចេញ ហើយលុបចោលជើងហោះហើររាប់សិបជើង នេះបើ តាមការផ្សាយរបស់ AFP ។