Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី ដាក់ប្រធានតុលារឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន

  • បោះពុម្ព

រុស្ស៊ី កាលពីថ្ងៃចន្ទ បានប្រកាសដាក់ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC លោក Pyotr Hofmansky ទៅក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ជាការសងសឹងនឹងស្ថាប័នមួយនេះ ដែលបានដាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួន កាលពីដើមឆ្នាំនេះ។

ក្រសួងមហាផ្ទៃរុស្ស៊ី បានជូនដំណឹងនៅក្នុងមូលដ្ឋានទិន្នន័យរបស់ខ្លួនថា «លោក Hofmansky ដែលជាជនជាតិប៉ូឡូញ ត្រូវរងដីកាចាប់ខ្លួន នៅក្រោមបទព្រហ្មទណ្ឌ នៃសហព័ន្ធរុស្ស៉ី»។

សូមបញ្ជាក់ថា កាលពីខែមីនា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួន លោក ពូទីន ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៃការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ រុស្ស៊ី ដែលមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អះអាងថា ដីកាចាប់ខ្លួនលោក ពូទីន គឺមិនត្រឹមត្រូវទេ។

កាលពីខែកញ្ញា ICC បានបើកការិយាល័យមួយនៅប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យកងកម្លាំងរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហាររបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសដែលគាំទ្រដោយលោកខាងលិចមួយនេះ នេះបើតាមការផ្សាយរបស់ AFP ។