Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំងឺឆ្លង ឆក់យកជីវិត ប្រជាជនចិន ១.៦៣៩នាក់ ក្នុងខែវិច្ឆិកា

  • បោះពុម្ព

ប៉េកាំងៈ យោងតាម ទិន្នន័យ ជាផ្លូវការ របស់ក្រសួង សុខាភិបាលចិន បានឲ្យដឹងថា ប្រជាជន ចំនួន ១.៦៣៩ នាក់បានស្លាប់ ដោយសារ ជំងឺឆ្លង នៅក្នុង ប្រទេសចិន កាលពី ខែវិច្ឆិកា ឆ្នាំ២០១៥ កាលពី ខែមុននេះ ។

នេះបើយោងតាម ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី ១១ ខែធ្នូ ឆ្នាំ ២០១៥ ។ គណៈកម្មាធិការ ផែនការ គ្រួសារនិង សុខាភិបាលជាតិ បាននិយាយថា កាលពីខែ មុនប្រជាជន ៥១៩.២៨៥នាក់ ត្រូវបានរកឃើញ មុខសញ្ញាវិជ្ជមាន នៃជំងឺឆ្លងនៅ ក្នុងប្រទេសចិន ។

នៅក្នុងនោះ ផងដែរ មានប្រជាជន ចំនួន២៨៥.០៨៦នាក់ មានជំងឺឆ្លង ប្រភេទB ដែលជំងឺ ឆ្លងទាំង នោះរួមមាន ជំងឺរលាកថ្លើម ជំងឺរបេង ជំងឺស្វាយប្រមេះ ជាដើម ។ ដោយឡែក ប្រជាជនចំនួន ២៣៤.១៩៩ នាក់មានជំងឺ ឆ្លងប្រភេទ C ដែលនៅ ក្នុងនោះ រួមមាន ជំងឺអាសន្នរោគ ជំងឺជើង និងមាត់ ព្រមទាំងជំងឺ ស្រឡទែន ដោយជំងឺទាំងនេះ បានសម្លាប់ មនុស្សអស់ ៥នាក់ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល