Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីបារាំង លោក Macron ធ្វើដំណើរទៅដល់អ៉ីស្រាអែល

  • បោះពុម្ព

 កាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវ ដែលបើយោងតាមការិយាល័យរបស់លោក គឺដើម្បីបង្ហាញពីសាមគ្គីពេញលេញរបស់ប្រទេសបារាំង ជាមួយ អ៉ីស្រាអែល ក្រោយការវាយប្រហារដ៏ប្រល័យបំផុតរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា។

ដំណើរទស្សនកិច្ចរបស់លោក Macron គឺធ្វើឡើងនៅរយៈពេលជាង២សប្តាហ៍ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង របស់ពួកហាម៉ាស បានសម្រុកពីតំបន់ Gaza Strip ចូលទៅវាយប្រហារអ៉ីស្រាអែល ដែលបើតាមការអះ អាងរបស់អ៉ីស្រាអែល គឺបានសម្លាប់មនុស្សជាង១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល។

ក្នុងចំណោមជនរង គ្រោះទាំងនោះ រួមមានពលរដ្ឋបារាំង ចំនួន៣០នាក់។ ការិយាល័យប្រធានាធិបតីបារាំង បានឱ្យដឹងថា អំលុងដំណើរទស្សនកិច្ច លោក Macron ត្រូវជួបនាយក រដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ដើម្បីបង្ហាញពីសាមគ្គីភាពពេញលេញរបស់ទីក្រុង ប៉ារីសជាមួយអ៉ីស្រាអែល ក្រោយការវាយប្រហារដ៏អាក្រក់ខាងលើ។

ក្រៅពីជួបលោក Netanyahu លោក Macron ត្រូវជួបប្រធានាធិបតីអ៉ីស្រាអែលលោក Issac Herzog រួមទាំងមេដឹកនាំបក្សប្រឆាំងអ៉ីស្រាអែល លោក Benny Gantz និងលោក Yair Lapid នៅទីក្រុង ហ៊្សេរុយសាឡិម។

ដោយឡែក បើតាមអាជ្ញាធរប៉ាឡេស្ទីន លោកប្រធានាធិបតីបារាំង នឹងក៏ត្រូវជួប ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas នៅទីក្រុង Ramallah នៃតំបន់ West Bank ផង ដែរ។

សូមបញ្ជាក់ថា មុនលោក Macron គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្រ្តី ចក្រភព អង់គ្លេស លោក Rishi Sunak អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni គឺសុទ្ធតែបានបំពេញទស្សនកិច្ចទៅកាន់អ៉ីស្រាអែល នាពេលថ្មីៗនេះ នេះបើ តាមការផ្សាយរបស់ AFP ។