បណ្តាញសង្គម

បង់ក្លាដែស ចាប់បានអណ្តើក ជិត១ពាន់ក្បាល ដែលឈ្មួញ លួចនាំចូលពីឥណ្ឌា

ដាកា៖ កងកម្លាំងការពារ ព្រំដែន បង់ក្លាដែស (BGB) កាលពីថ្ងៃអាទិត្យ បានចាប់ និង រឹបអូស សត្វអណ្តើក ចំនួន ៨៧៤ ក្បាល ដែលឈ្មួញ លួចនាំចូល ខុសច្បាប់មកពី ប្រទេសឥណ្ឌា តាមច្រក ស្រុក ចេសសរ ចម្ងាយ ១៦៥ គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានី ដាកា ។

នេះបើតាម ការផ្សាយ របស់សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះ ។ អណ្តើកជិត ខ្ទង់ពាន់ក្បាល ខាងលើនេះ ត្រូវបានគេវិចខ្ចប់ នៅក្នុងកាបូន និង បាវ ដែលត្រូវ ប៉ូលិស ឆែកឆេរកឃើញ ពេលចូល ដល់ក្នុងទឹកដី របស់បង់ក្លាដែស ។

យ៉ាងណាក៏ដោយ អាជ្ញាធរ បង់ក្លាដែស បានអះអាងថា អណ្តើក ជា សត្វដែលស្ថិតនៅ ក្នុងបញ្ចីនៃសត្វកម្រ ដូច្នេះការ ជួញដូរជាលក្ខណៈ ទ្រង់ទ្រាយធំ បែបនេះ វាពិតជាខុសច្បាប់ ។ យ៉ាងណាក៏ ដោយ បង់ក្លាដែស ទំនងជាប្រទេស ទីពីរប៉ុណ្ណោះ ដោយឈ្មួញគ្រោង យកសត្វ កម្រទាំងនោះ ទៅលក់ នៅប្រទេស ទីបីថែមទៀត ដោយអាចនឹងដឹក ជញ្ជូនតាមយន្តហោះ ៕

ដកស្រង់ពី៖ ដើមអម្ពិល