Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន ប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមានទំនាក់ទំនងជាមួយហាម៉ាស

  • បោះពុម្ព

 ជប៉ុន កាលពីថ្ងៃអង្គារ បានប្រកាសពីកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា។

នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសជប៉ុន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសជប៉ុន កញ្ចប់ទណ្ឌកម្មខាងលើ ក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បត្តិបុគ្គល និងក្រុមហ៊ុនមួយដែលបានផ្ដល់មូលនិធិទៅឱ្យក្រុមហាម៉ាស និងជាការអនុវត្តស្របទៅតាមទណ្ឌកម្មថ្មីប្រកាសដោយសហរដ្ឋអាមេរិក កាលពីដើមខែតុលាកន្លងទៅនេះ។

នេះ គឺជាកញ្ចប់ទណ្ឌកម្មដំបូងបំផុតរបស់ជប៉ុន ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ មនុស្ស ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល ខណៈការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស ក៏បានសម្លាប់មនុស្សជាង ៨,៣០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលផងដែរ។