Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីការបរទេសថៃ ធ្វើដំណើរទៅកាតានិងអេហ្ស៉ីប ដើម្បីពិភាក្សារឿងចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាសចាប់យកទៅ Gaza

  • បោះពុម្ព

 រដ្ឋមន្រ្តីការបរទេសថៃ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចបន្ទាន់មួយ ទៅកាន់ប្រទេសកាតា និងអេហ្ស៉ីប កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជោគវាសនារបស់ជនជាតិថៃសរុប២២នាក់ ដែលត្រូវបានចាប់យកទៅធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសប៉ាឡេស្ទីន អំលុងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

តួលេខចុងក្រោយបំផុតពីអាជ្ញាធអ៉ីស្រាអែល គឺចំណាប់ខ្មាំងសរុបជាង២៣០នាក់ កំពុងស្ថិតក្រោមកណ្តាប់ដៃរបស់ក្រុមហាម៉ាស នៅតំបន់ Gaza Strip ខណៈក្រសួងការបរទេសថៃ កន្លងមកបានប្រាប់ថា មាន២២នាក់នៅក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ គឺជាពលរដ្ឋថៃ។

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោក កំពុងតែប្រឹងប្រែងជាខ្លាំង ដើម្បីព្យាយាមនាំយកពលរដ្ឋថៃត្រឡប់មកមាតុភូមិវិញ។ លោក សេដ្ឋា បានចាត់បញ្ជូនរដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukara ឱ្យធ្វើដំណើរទៅជួបនាយករដ្ឋមន្រ្តីកាតា ដែលកាន់តួនាទីជារដ្ឋមន្រ្តីការបរទេសផងដែរ កាលពីថ្ងៃអង្គារ មុនជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប នៅថ្ងៃពុធ។

ក្រសួងការបរទេសថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Parnpree នឹងជជែកពីស្ថានភាពជនជាតិថៃ ដែលជាចំណាប់ខ្មាំង។

សូមបញ្ជាក់ថា មានជនជាតិថៃសរុបប្រហែល៣០,០០០នាក់ ធ្វើការនៅប្រទេសអ៉ីស្រាអែល នៅពេលដែលជម្លោះផ្ទុះឡើង ខណៈ៣២នាក់ បានស្លាប់ និង១៩នាក់ បានរងរបួស នេះបើតាមការផ្សាយរបស់ AFP ។