Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិង្ហបុរី បាញ់បង្ហោះ ផ្កាយរណប ចំនួនប្រាំមួយ នៅប្រទេស ឥណ្ឌា

  • បោះពុម្ព

ប្រទេស សិង្ហបុរី នឹងបាញ់ បង្ហោះផ្កាយរណប ចំនួនប្រាំមួយនៅក្នុង ប្រទេស ឥណ្ឌា នៅថ្ងៃពុធនេះ ដើម្បីជួយ សម្រួលដោយកិច្ចការ ផ្សេងៗដូចជា ការគ្រប់គ្រង គ្រោះមហន្តរាយ និងគម្រោង នៅក្នុងទីក្រុង នៅតំបន់អាស៊ី អាគ្នេយ៍ជាដើម នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារ ព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

ការបាញ់បង្ហោះ គ្រាប់រ៉ុកែត ដែលមានភ្ជាប់ ជាមួយផ្កាយ រណបចំនួនប្រាំមួយ នឹងចំណាយពេល ប្រមាណ២០នាទី ហើយដើម្បី អាចបាញ់បាន ក្នុងចម្ងាយ ៧គីឡូម៉ែត្រ ក្នុងមួយវិនាទី វាត្រូវការ ថាមពលរហូត ដល់រាប់តោន។ សូមជម្រាបថា ភ្លាមៗបន្ទាប់ ពីការបាញ់បង្ហោះ គ្រាប់រ៉ុកែត នឹងកាត់បន្ថយ ទម្ងន់ខ្លះៗ របស់វាដោយសារ ចំហេះប្រេង ដែលភ្ជាប់ជាមួយ គ្រាប់រ៉ុកែតជាដើម ដែលទម្ងន់ នេះត្រូវបានកាត់ បន្ថយប្រមាណ៧តោន។ បន្ទាប់ពីឈានដល់ ចម្ងាយប្រមាណ ៥៥០គីឡូម៉ែត្រ ពីផ្ទៃផែនដី គ្រាប់រ៉ុកែតនឹង បញ្ចេញផ្កាយរណប ម្តងមួយៗ ក្នុងរយៈពេល ៣០វិនាទីម្តង ដើម្បីបញ្ចៀស ការប៉ះទង្គិចគ្នា ដែលនឹងធ្វើ ឲ្យផ្កាយរណបមានគំលាត ពីគ្នាប្រមាណ ២០គីឡូម៉ែត្រ៕

ដកស្រង់ពី៖ ដើមអម្ពិល