Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន ប្រកាសចាប់ផ្តើមកម្មវិធីល្បាតដែនសមុទ្រ និងអាកាសរួមគ្នា ជាមួយអាមេរិកនៅសមុទ្រចិនខាងត្បូង ចំពោះមុខភាពតានតឹងជាមួយចិន

  • បោះពុម្ព

 ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថា កម្មវិធីល្បាតដែនសមុទ្រ និងដែនអាកាសរួមគ្នានៅឯតំបន់សមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺត្រូវបានចាប់ផ្តើមហើយកាលពីថ្ងៃអង្គារ។

សេចក្តីប្រកាសខាងលើរបស់មេដឹកនាំហ្វីលីពីន ធ្វើឡើង ចំពេលមួយដែលទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ បាននិងកំពុងត្រូវរឹតបន្តឹងជាខ្លាំងនៅក្នុងឆ្នាំនេះ ។

លោក Marcos បានធ្វើសេចក្តីប្រកាសបែបនេះ នៅ១ថ្ងៃ បន្ទាប់ពីលោកបានប្រាប់វេទិកាមួយ នៅរដ្ឋ Hawaii នៃសហរដ្ឋអាមេរិកថា ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង បានឈានដល់សភាពកាន់តែដុនដាបជាងមុន ក្រោយមានការប្រឈមមុខគ្នាជាបន្តបន្ទាប់ ជាមួយនាវាឆ្មាំសមុទ្រចិន នៅបរិវេណតំបន់មានបញ្ហាវិវាទនៃដែនសមុទ្រនោះ។

សូមបញ្ជាក់ថា កម្មវិធីល្បាតដែនសមុទ្រ និងអាកាសរួមខាងលើ មុខជានឹងធ្វើឱ្យចិនក្តៅស្លឹកត្រចៀកថែមទៀតមិនខានឡើយ ដ្បិតទីក្រុងប៉េកាំង ធ្លាប់បានព្រមានហ្វីលីពីនម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើសកម្មភាពទាំងឡាយជាមួយសហរដ្ឋអាមេរិក ដែលខ្លួនអះអាងថា អាចបង្កើនភាពតានតឹងនៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ Reuters ។