Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ជូនដំណឹងជប៉ុនជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណប ជាលើកទី៣

  • បោះពុម្ព

 ឆ្មាំសមុទ្រជប៉ុន កាលពីថ្ងៃអង្គារ បានឱ្យដឹងថា កូរ៉េខាងជើង បានជូនដំណឹងដល់ទីក្រុងតូក្យូជាមុនពីគម្រោង បាញ់បង្ហោះផ្កាយរណប នៅចន្លោះពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ។

ប្រសិនបើគម្រោងនេះ ពិតជាកើតឡើងមែន នោះវា នឹងក្លាយជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ជាលើកទី៣ របស់កូរ៉េខាងជើង នៅក្នុង ឆ្នាំ២០២៣ នេះ ក្រោយបរាជ័យ ២លើកកន្លងមកនេះកាលពីខែឧសភា និងខែសីហាកន្លងទៅនេះ ដោយគ្រាប់រ៉ុក្កែតពាំផ្កាយរណបទាំង២ សុទ្ធតែធ្លាក់ចូលក្នុងសមុទ្រ។

គម្រោងបាញ់ បង្ហោះផ្កាយរណបនេះ ក៏នឹងក្លាយជាលើកដំបូងដែរ ចាប់តាំងពីលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់តំបន់ ចុង បូព៌ានៃប្រទេសរុស្ស៉ី ជាទីដែលលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក ពូទីន កាលពីខែកញ្ញា និងទទួល បានការសន្យាពីលោក ពូទីន ដែលថា រុស្ស៉ីនឹង ជួយទីក្រុងព្យុងយ៉ាងអភិវឌ្ឍផ្កាយរណប។

ឆ្មាំសមុទ្រជប៉ុន បានបង្ហោះសេចក្ដីជូនដំណឹងពីកូរ៉េខាងជើង នៅលើគេហទំព័ររបស់ខ្លួន ហើយព្រមពេលជាមួយ គ្នា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជាឱ្យគ្រប់ក្រសួង និង ទីភ្នាក់ងារនៃរដ្ឋាភិបាលជប៉ុន ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការប្រមូលព័ត៌មាន និងផ្ដល់ព័ត៌មានដល់ប្រជាជន ជប៉ុន។

សូមបញ្ជាក់ថា ការជូនដំណឹងពីគម្រោងបាញ់បង្ហោះផ្កាយរណបខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការអនុម័តផែនការលក់មីស៊ីលទៅឱ្យកូរ៉េខាងត្បូង និងជប៉ុន ដោយចាត់ទុកថា នេះជាទង្វើប្រកបដោយគ្រោះថ្នាក់ ដែលនឹងបង្កឱ្យមានភាពតានតឹង និងការរត់ ប្រណាំងសព្វាវុធនៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ AFP។