Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការ NASA ពន្យាពេលបាញ់ បង្ហោះយាន ទៅភពអង្គារ ដោយសារតែបញ្ហាផ្នែក ឧបករណ៍ចាប់សញ្

  • បោះពុម្ព

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាស អាមេរិក NASA បាននិយាយកាលពី ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០១៥ ថា ខ្លួន បានសម្រេច ពន្យាពេល បាញ់បង្ហោះយាន InSight ទៅកាន់ភពព្រះអង្គារ ដែល គ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ ដោយសារតែ ប្រព័ន្ធចាប់សញ្ញា ដែល ផលិតដោយក្រុមហ៊ុនបារាំង ដែលបានខូច នោះ នៅមិនទាន់ជួសជុលរួចនៅឡើយ។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ ដោយលើកឡើង តាមសេចក្តី ថ្លែងការណ៍ ពី បញ្ជាការដ្ឋានរបស់ NASA នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ថា “អ្វីដែលអាច ប្រាប់បានពេលនេះ គឺ យើងមិនទាន់ ត្រៀមរួចរាល់នោះទេ នៅក្នុងការ បាញ់បង្ហោះ ក្នុងឆ្នាំ ២០១៦ ខាងមុខនេះ។”

លោក ចន ហ្គ្រាន់ ហ្វៀល មន្ត្រីទទួលបន្ទុក បេសកកម្មយាន InSight របស់ NASA បានបន្ត ទៀតថា “សេចក្តី សម្រេច ថានឹងត្រូវ បាញ់បង្ហោះជាថ្មី នៅ ពេលណានោះ យើងនឹងរង់ចាំ រហូតដល់យាន InSight ជួសជុលរួចរាល់ នៅរយៈពេល ប៉ុន្មានខែទៀតនេះ។”

គួរបញ្ជាក់ថា ការជ្រើសរើស ខែមីនា ឆ្នាំ ២០១៦ ជាពេល បាញ់បង្ហោះយាន InSight នោះ ក៏ព្រោះតែពេលនោះ ជាពេលដែលផែនដី និង ភពអង្គារ វិលមកជិតគ្នា ហើយការបាញ់យាន ទៅចុះចត នៅភពអង្គារ នឹងធ្វើឡើងដោយ ប្រើពេលខ្លី និង ត្រូវតាមក្បួនខ្នាត។

សម្រាប់យាន InSight ឬ Mars Lander ត្រូវបានបង្កើតឡើងដើម្បី ធ្វើការសិក្សា និង កំណត់ ប្រភេទ នៃពពួក អាតូម នៅលើផ្ទៃភពអង្គារ ហើយវាពិតជា សំខាន់ណាស់ ដើម្បីឲ្យអ្នក វិទ្យាសាស្ត្របានដឹងអំពី ជីវិត ដែលអាចធ្លាប់កើត មាន នៅលើភពក្រហមមួយនេះ៕

ដកស្រង់ពី៖ ដើមអម្ពិល