Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក ថ្កោលទោសការវាយប្រហារបំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងប្រទេសហ្វីលីពីន

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានថ្កោលទោស «ការវាយប្រហារភេរវកម្មដ៏គួរឲ្យរន្ធត់» អំឡុងពិធីជួបជុំមួយរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាកលវិទ្យាល័យ Mindanao State University ក្នុងទីក្រុង Marawi ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស ៤នាក់ និងរបួសជាច្រើននាក់។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងក្រុមមន្ត្រីសន្តិសុខ បានបញ្ជាក់កាលពីថ្ងៃអាទិត្យកន្លងមកនេះថា ឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្ត ដោយ «ភេរវករបរទេស» ហើយប៉ុន្មានម៉ោងក្រោយមក ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកមានទំនាក់ទំនងជិតស្និទ្ធជាមួយហ្វីលីពីន ហើយនឹងនៅជាមួយ ហ្វីលីពីនដើម្បីប្រឆាំងអំពើហិង្សា។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យការិយាល័យប៉ូលិសខេត្ត Lanao del Sur មកទល់នឹងថ្ងៃចន្ទនេះការល្បាតនៅតែបន្ត ហើយការការពារសន្តិសុខ គឺកាន់តែតឹងរ៉ឹង អំឡុងពេលដែលសាលាកំពុងរៀបចំការប្រឡង៕

ដកស្រង់ពី៖ Fresh News