Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះថូណាដូ ផ្តាច់ជីវិតមនុស្ស ១១នាក់ នៅភាគខាងត្បូង អាមេរិក

  • បោះពុម្ព

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់ មនុស្ស ១១ នាក់បានស្លាប់ និង ៤០នាក់ទៀត ទទួលរងរបួស បន្ទាប់ពីព្យុះ ថូណាដូ ចំនួន ៤ ផ្ទួនៗគ្នា បានកើតឡើង និង វាយប្រហាររដ្ឋ មីស៊ីស៊ីបពី, អាកាន់សាស់, ធេនណែស៊ី ភាគ ខាងត្បូង សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ ២០១៥។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ។

ទីភ្នាក់ងារចាត់ចែងគ្រោះអាសន្ន នៅរដ្ឋ មីស៊ីស៊ីបពី បានប្រកាសតាមបណ្តាញ សង្គមរបស់ ខ្លួនថា “ព្យុះខាង លើនេះ បានឆក់យកជីវិត ប្រជាជនយើង ១១នាក់។ ព្យុះថូណាដូ ភាគច្រើន កើតនៅក្នុងស្រុក ប៊ែនតុន និង ម៉ាសល ដែលបណ្តាលឲ្យ មានមនុស្សស្លាប់។ ការរើកកាយ គំនរអគារលំនៅដ្ឋាន និង ផ្ទះបែកបាក់ បាន និង កំពុងបន្ត ធ្វើឡើង នៅឡើយ។ លំនៅដ្ឋាន ១.៤០០ ខ្នង ពុំមានអគ្គិសនី ប្រើប្រាស់នៅឡើយទេ មកដល់ថ្ងៃព្រហស្បតិ៍”

គួរបញ្ជាក់ថា ព្យុះថូណាដូ នេះជាព្យុះកំណាច ដែលភាគច្រើន កើតឡើងនៅបណ្តារដ្ឋ ភាគ ខាងត្បូង រដ្ឋអាមេរិក ហើយវាតែបង្កការខូចខាត យ៉ាងដំណំ ដូចជារដ្ឋ ផ្លូរីដា, អាកាន់សាស់, តិចសាស់, និង អូក្លាហូម៉ា ជាដើម៕

ដកស្រង់ពី៖ ដើមអម្ពិល