Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ISIS បង្ហោះវីដេអូ កាត់ក្បាល និងបាញ់សម្លាប់ យោធាប៉ាគីស្ថាន នៅថ្ងៃបុណ្យ គ្រីស្តម៉ាស

  • បោះពុម្ព

 ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហោះវីដេអូ ដ៏ព្រៃផ្សៃមួយ បង្ហាញពីការប្រហារជីវិត យ៉ាងឃោឃៅ ដោយបានអាករ និងបាញ់សម្លាប់ យោធាជនជាតិប៉ាគីស្ថាន ត្រង់តំបន់ ជាប់បន្ទាត់ ព្រំដែនប្រទេស អាហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Mirror ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥។

វីដេអូនេះមានចំណងជើងថា« Khorasan» ដែលបានអួតបង្ហាញពី បច្ចេកទេសក្នុង ការធ្វើចម្បាំង នៅតាមបន្ទាត់ព្រំដែននៃប្រទេស ប៉ាគីស្ថាន និងអាហ្គានីស្ថាន។

វីដេអូដែលមានរយៈពេល ប្រមាណ១២នាទីនេះ ត្រូវបានបង្ហោះ នៅថ្ងៃបុណ្យគ្រីស្តម៉ាស ដែលជាបុណ្យដ៏សំខាន់របស់សាសនាគ្រិស្ត ដើម្បីគំរាមដល់ បណ្តាទ័ពជើងគោក ដែលប្រឆាំង នឹងពួកឧទ្ទាម ISIS នៅតំបន់មជ្ឈឹមបូព៌ា។

វីដេអូនេះបានបង្ហាញថា ពួកឧទ្ទាមISIS ស្ថិតនៅលើភ្នំក្បែរបន្ទាត់ ព្រំដែននៃប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន៕