Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ បើកូរ៉េខាងជើងរងការគំរាមកំហែងនុយក្លេអ៊ែរ

  • បោះពុម្ព

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវ។

ការគំរាមរបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បើកកិច្ចប្រជុំមួយកាលពីសប្ដាហ៍មុនក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលពួកគេពិភាក្សាពីលទ្ធភាពប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីសង្រ្គាមជាមួយកូរ៉េខាងជើងផ្ទុះឡើង។

កិច្ចប្រជុំនេះ ក៏មានរួមបញ្ចូលដែរពីកិច្ចពិភាក្សាស្ដីពីផែនការយុទ្ធសាស្ត្រ និងនុយក្លេអ៊ែរ ហើយទីក្រុងវ៉ាស៊ីនតោនថែមទាំងព្រមានទៀតផងថា ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយរបស់ទីក្រុងព្យុងយ៉ាងលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក នោះវានឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន។

តែទោះជាបែបនេះក្ដី លោក គីម ជុងអ៊ុន បានប្រាប់កងកម្លាំងមីស៊ីលនៃយោធាកូរ៉េខាងជើង កុំស្ទាក់ស្ទើរឱ្យសោះក្នុងការបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ នៅពេលដែលសត្រូវហ៊ានរករឿងជាមួយអាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ប្រើឥន្ធនៈរឹង Hwasong-18 ហើយថាការធ្វើតេស្ដនេះ គឺជាសារព្រមានមួយប្រឆាំងនឹងអ្វីដែលទីក្រុងព្យុងយ៉ាង ចាត់ទុកថាជាការគំរាមកំហែងយោធាពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ AFP កាលពីថ្ងៃព្រហ.។