Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន

  • បោះពុម្ព

 ប៉ូលីសស្រីលង្កា បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការចាប់ខ្លួនមនុស្សជិត 15,000 ក្នុងអំឡុងពេលមួយ សប្តាហ៍ នៃការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ហើយជាការបង្ក្រាបមួយដែលត្រូវបានបរិហារ ដោយសកម្មជនសិទ្ធិមនុស្ស។

ប៉ូលិសបាននិយាយថា ប្រតិបត្តិការរបស់ពួកគេមានឈ្មោះកូដថា "Yuktiya" ឬ "យុត្តិធម៍" បានឈាន ដល់ការរឹបអូសថ្នាំញៀនជិត ៤៤០ គីឡូក្រាម រួមទាំងកញ្ឆា ២៧២ គីឡូក្រាម ហាស៊ីស ៣៥ គីឡូក្រាម និង ហេរ៉ូអ៊ីន ៩ គីឡូក្រាម។

អាជ្ញាធរជឿថា កោះមហាសមុទ្រឥណ្ឌា ត្រូវបានគេប្រើប្រាស់ជាចំណុចឆ្លងកាត់ជួញដូរគ្រឿងញៀន។ ប៉ូលិសបាននិយាយថា ការវាយឆ្មក់ នឹងផ្អាកសម្រាប់ថ្ងៃឈប់សម្រាកបុណ្យណូអែល ខណៈដែលមន្ត្រី ចាំបាច់ត្រូវដាក់ពង្រាយលើភារកិច្ចទាក់ទងនឹងសន្តិសុខ ប៉ុន្តែនឹងបន្តឡើងវិញក្រោយពីថ្ងៃអង្គារ ដែលជាថ្ងៃបុណ្យព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ការរឹបអូសយកគ្រឿងញៀនដ៏ធំបំផុតរបស់ស្រីលង្កា គឺនៅខែធ្នូ ឆ្នាំ ២០១៦ ដែលប៉ូលិសចាប់បានកូកាអ៊ីន ៨០០ គីឡូក្រាម នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។