Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ចាប់ពីខែមីនាឆ្នាំនេះ

  • បោះពុម្ព

 នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃ និងប្រទេស ចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើម អនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។

កាលពីខែកញ្ញា ប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើវិស័យទេស ចរណ៍មួយនេះ បានលើកលែងលក្ខខណ្ឌតម្រូវចូលប្រទេសសម្រាប់ភ្ញៀវទេសចរចិន រហូតដល់ខែកុម្ភៈឆ្នាំនេះ លោក Thavisin បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «វិធានការនេះ នឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង»។

ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសទាំងពីរ កំពុងធ្វើការដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈការលើកលែងគ្នាទៅវិញទៅមកពីតម្រូវការទិដ្ឋាការ។

សូមបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រទេសថៃ ទទួល បានភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់ ដោយលើសពីគោលដៅរបស់ខ្លួនបន្តិច និងបានបង្កើតប្រាក់ ចំណូលបាន ១.២ពាន់ពាន់លានបាត ឬស្មើប្រមាណ ៣៤.៩៣ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោម ប្រទេសទាំងនេះ ម៉ាឡេស៊ី គឺជាទីផ្សារធំជាងគេបំផុត ដែលមានភ្ញៀវទេសចរចំនួន ៤.៥លាននាក់ បន្ទាប់មក គឺប្រទេសចិន ដែលមាន ៣.៥លាននាក់ នេះបើតាមការផ្សាយរបស់ AFP ។