Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា ក្នុងតំបន់តែមួយ

  • បោះពុម្ព

 ចិន បាននិយាយថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ជាការល្បាតមួយ ធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងធ្វើសម យុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែន ទឹកជម្លោះ។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កងទ័ពរំដោះប្រជាជនចិន PLA បានបញ្ជាក់ថា ប្រតិ បត្តិការល្បាតរបស់ខ្លួនធ្វើឡើងតាមទម្លាប់ធម្មតា ដែលចាប់ផ្ដើមពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះ ក្នុងគោលបំណងការពារដាច់ខាតនូវអធិបតេយ្យ ព្រមទាំងសន្តិសុខ សិទ្ធិ និងផលប្រយោជន៍របស់ ចិន។

PLA បន្ថែមថា កងទ័ពរបស់ខ្លួន ក៏កំពុងប្រុងជើងការខ្ពស់ផងដែរ និងបានត្រៀមលក្ខណៈជាស្រេច ដើម្បីទប់ស្កាត់រាល់សកម្មភាពយោធាទាំងឡាយណា ដែលអាចបង្កជាជម្លោះ និងភាពតានតឹងក្នុងតំបន់ សមុទ្រចិនខាងត្បូង។

ប៉ុន្តែ PLA មិនបានឱ្យដឹងថា តើការល្បាតសមុទ្រត្រូវធ្វើនៅទីណា ឬក៏ថាតើមាន ប្រភេទយន្ដហោះចម្បាំង ឬនាវាចម្បាំងណាខ្លះចូលរួមនោះឡើយ? សូមបញ្ជាក់ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងហ្វីលីពីន ក៏បានចាប់ផ្ដើមធ្វើសមុយទ្ធសមុទ្ររួមគ្នាជា លើកទី២ ក្នុងរយៈពេលមិនដល់ ២ខែ ស្រួលបួលផ នៅសមុទ្រចិនខាងត្បូងផងដែរ។

ហ្វីលីពីន បានដាក់ ពង្រាយនាវាចម្បាំង ៤គ្រឿង ឧទ្ធម្ភាគចក្រមានមុខងារច្រើនមួយគ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក មួយគ្រឿង ឱ្យចូលរួមជាមួយនាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿង នាវាពិឃាដ២គ្រឿង និងយន្ដហោះចម្បាំង ជាច្រើនរបស់សហរដ្ឋអាមេរិក នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍ ។