Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៉ី ២កន្លែងនៅតំបន់គ្រីមៀ

  • បោះពុម្ព

 (កៀវ)៖ អ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងកម្លាំងទ័ពអាកាសបានវាយប្រហារត្រូវចំប៉ុស្តិ៍យោធារុស្ស៉ី ក្បែរទីក្រុង Sevastopol ដែលខ្លួនកំពុងកាន់កាប់លើទឹកដីអ៊ុយក្រែន នៅចម្ងាយជាង ២០០គីឡូម៉ែត្រពីទីក្រុងកៀវ និងការវាយប្រហារដាច់ដោយឡែកមួយទៀតលើអង្គភាពយោធារុស្ស៉ី នៅឯតំបន់គ្រីមៀ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។ បើតាមវីដេអូពីបណ្តាញសង្គមដែលមេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានផ្ញើរចូលប្រព័ន្ធតេឡេក្រាមបង្ហាញឲ្យឃើញ នូវផ្សែងហុយចេញពីការផ្ទុះមួយក្បែរទីក្រុងកំពង់ផែ Sevastopol ក្នុងតំបន់គ្រីមៀ ដែលជាទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៉ី។

ក្រៅពីនោះក៏មានរូបភាពមួយសន្លឹកដែលសរសេរថា មូលដ្ឋានយោធារុស្ស៉ី នៅទីក្រុង Yevpatoria បានរងនូវការវាយប្រហារមួយ។ មនុស្សម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីគ្រាប់បែកផ្ទុះបំផ្លាញផ្ទះមួយខ្នង។

ចំណែកក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣៦គ្រឿងនៅតំបន់គ្រីមៀ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានពីសមរភូមិដោយឯករាជ្យបានទេ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារលើតំបន់គ្រីមៀ ដែលរុស្ស៉ីកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ ២០២៤ ក្នុងបំណងបំផ្លាញសមត្ថភាពយោធារបស់រុស្ស៉ី និងបង្ខំកងនាវារបស់ខ្លួនដកថយចេញពីសមុទ្រខ្មៅ៕

ដកស្រង់ពី៖ Fresh News