Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

  • បោះពុម្ព

(សេអ៊ូល)៖ ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើលកូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។ ទីភ្នាក់ងារខាងលើហៅកាត់ DAPA បានឱ្យដឹងថា ផ្កាយរណបចារកម្មទាំង២គ្រឿង ត្រូវបានកំណត់ពេលវេលានឹងបាញ់បង្ហោះ តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ចេញពីរដ្ឋ Florida នៅខែមេសា និងខែវិច្ឆិកា ឆ្នាំនេះ។

ដោយចាប់ផ្តើមជាមួយការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូង កាលពីខែធ្នូ ឆ្នាំ២០២៣ កូរ៉េខាងត្បូងមានផែនការនាំយក ផ្កាយរណបសរុប៤គ្រឿងទៀត ទៅដាក់ក្នុងគន្លងអវកាស នៅត្រឹមឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពឈ្លបយកការណ៍ពីទីអវកាស ចំពោះមុខការកើនឡើងការគំរាមកំហែង ពីមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់កូរ៉េខាងត្បូងធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងក៏បានប្តេជ្ញាផងដែរថា នឹងបាញ់បង្ហោះផ្កាយរណបចារកម្ម ៣គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំនេះ។

កាលពីវិច្ឆិកា ឆ្នាំមុន កូរ៉េខាងជើងបានយកផ្កាយរណបស៉ើបការណ៍យោធាដំបូងបំផុតរបស់ខ្លួន ទៅដាក់ដល់ទីអវកាសដោយជោគជ័យ ក្រោយបានទទួលរងបរាជ័យ២លើក ហើយបានអះអាងថា វាបានថតយករូបភាពមួយចំនួន នៃមូលដ្ឋានយោធាសំខាន់ៗរបស់កូរ៉េខាងត្បូង និងរបស់សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News