Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ តាមសំណើរុស្ស៉ី ពាក់ព័ន្ធការវាយប្រហាររបស់អាមេរិក នៅមជ្ឈិមបូព៌ា

  • បោះពុម្ព

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃចន្ទដើម សប្តាហ៍នេះ ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោន នៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ដែលជាសកម្មភាព សងសឹក សម្រាប់ការស្លាប់នៃទាហានអាមេរិក ៣នាក់។

ប្រភពពីក្រុមអ្នកការទូតបានប្រាប់ AFP ឱ្យដឹងថា កិច្ចប្រជុំបន្ទាន់ខាងលើ ដែលត្រូវបានស្នើឡើងដោយ សមាជិកអចិន្រ្តៃយ៍ គឺប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាវេលាម៉ោង៤រសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងនៅទីក្រុងញូវយ៉ក) ហើយវានឹងពិភាក្សាជុំវិញការវាយប្រហារធ្វើឡើងដោយយោធាអាមេរិក ប្រឆាំងនឹង ក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៉ីនតោនចោទថា បានវាយប្រហារលើកងទ័ព អាមេរិក ដែលឈរជើងនៅក្នុងតំបន់។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក Dmitry Polyansky ដែលជាមន្រ្តីការទូតរុស្ស៉ីប្រចាំ UN បាននិយាយថា ទីក្រុងមូស្គូ ទើបតែបានទាមទារឱ្យមានការកោះប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជុំវិញការគំរាមកំហែងចំពោះសន្តិភាព និងសុវត្ថិភាព ដែលបង្កឡើងដោយការវាយ ប្រហាររបស់អាមេរិក លើទឹកដីស៉ីរី និងអ៉ីរ៉ាក់។

មនុស្សជិត៤០នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងការវាយ ប្រហារនោះ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ ។