Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អវកាសយានិករុស្ស៉ី នឹងបំបែកកំណត់ត្រា សម្រាប់ការចំណាយពេលសរុបច្រើនបំផុត នៅទីអវកាស

  • បោះពុម្ព

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានផ្សាយថា កាលពីថ្ងៃអាទិត្យ អវកាសយានិករុស្ស៉ី លោក Oleg Kononenko ត្រូវបានរំពឹងថា នឹងបំបែកកំណត់ត្រាពិភពលោក សម្រាប់រយៈពេលស្នាក់នៅសរុបក្នុងទីអវកាសយូរជាងគេបង្អស់ គឺរហូតដល់ជិត២ឆ្នាំកន្លះ។

យោងតាមការរំពឹងទុក នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងមូស្គូ) លោក Kononenko ដែលមានអាយុ៥៩ឆ្នាំ នឹងបំបែកកំណត់ត្រារបស់អវកាសយានិករុស្ស៉ីម្នាក់ទៀត គឺលោក Gennady Padalka ដែលបានស្នាក់នៅក្នុងទីអវកាស រយៈពេលសរុបយូរជាងគេបង្អស់លើពិភពលោក ចំនួន៨៧៨ថ្ងៃ ១១ម៉ោង និង២៩នាទី អំលុងបេសកកម្មសរុបចំនួន៥ មុនចូលនិវត្តន៍កាលពីឆ្នាំ២០១៧។

លោក Kononenko កំពុងស្ថិតក្នុងការបំពេញបេសកកម្មអវកាសលើកទី៥ ហើយនៅពេលបញ្ចប់បេសកកម្មបច្ចុប្បន្ននេះ ដែលត្រូវបានកំណត់ថា នឹងចប់នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ រូបលោកនឹងចំណាយពេលស្ថិតក្នុងទីអវកាស បានរយៈពេលសរុបរហូតដល់១,១១០ថ្ងៃ។

លោក Kononenko បានធ្វើដំណើរឡើងទីអវកាសដំបូង កាលពីខែមេសា ឆ្នាំ២០០៨ ក្នុងបេសកកម្មឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ ISS នេះបើតាមការផ្សាយរបស់ Reuters ។