Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (Video inside)

  • បោះពុម្ព

(ឌូបៃ)៖ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានវត្តមានក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ DAPA នៅថ្ងៃចន្ទនេះ កិច្ចព្រៀមព្រៀងនេះនាំទៅដល់ការបង្កើតគណៈកម្មការរួមមួយ ដើម្បីបង្កើតជាក្រុមការងារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធអាវុធ ក៏ដូចជាការផលិត។ យ៉ាងនេះក្តី អ្នកនាំពាក្យរបស់ DAPA មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនោះទេ នៅពេលត្រូបានសាកសួរអំពីកិច្ចព្រមព្រៀងនេះនៅឯសន្និសីទសារព័ត៌មាន។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបាននិងកំពុងជំរុញការលក់អាវុធ ដើម្បីក្លាយខ្លួនជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ពិភពលោក បើទោះបីជាមានការប្រកួតប្រជែងខ្លាំងពីសំណាក់ក្រុមហ៊ុននាំចេញអាវុធផ្សេងទៀតរបស់ពិភពលោកក៏ដោយ៕

ដកស្រង់ពី៖ Fresh News