Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ច្បាស់ថា សំណុំរឿងនេះនឹងឡើងដល់តុលាការដែរឬអត់ទេ

  • បោះពុម្ព

 មន្រ្តីថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសថៃ បានដាក់ពាក្យចោទប្រកាន់លើអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។

អ្នកនាំពាក្យការិយាល័យអគ្គព្រះអាជ្ញាថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខាងប៉ូលិស បានដាក់ពាក្យចោទប្រកាន់ប្រឆាំងលោក ថាក់ស៉ីន កាលពីចុងខែមុន ជុំវិញការអត្ថាធិប្បាយ ដែលរូបលោកបានធ្វើឡើង នៅទីក្រុងសេអ៊ូលកាលពីឆ្នាំ២០១៥។

បើតាមអ្នកនាំពាក្យខាងលើ ក្រុមព្រះរាជអាជ្ញាថៃ នឹងរង់ចាំឱ្យប៉ូលិសបញ្ចប់ការស៉ើបអង្កេតរបស់ពួកគេសិន មុនពេលសម្រេចថាតើនឹងបន្តនីតិវិធីសំណុំរឿងប្រឆាំងលោក ថាក់ស៉ីន ដែរឬយ៉ាងណា ខណៈលោក ថាក់ស៉ីន បានច្រានចោលការចោទប្រកាន់នោះ ហើយបានសរសេរលិខិតមកកាន់អគ្គព្រះរាជអាជ្ញា ស្នើសុំការប្រព្រឹត្តដោយមានភាពយុត្តិធម៌ មកលើរូបលោក។

សូមបញ្ជាក់ថា ការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៉ីន គឺគាប់ជួនពេលគណបក្ស Pheu Thai ដែលមានលោកនៅពីក្រោយ បានឡើងកាន់អំណាចនៅប្រទេសថៃ ក្រោយចាប់ដៃគ្នាជាមួយក្រុមគណបក្ស ដែលគាំទ្រយោធា។

ភាពគាប់ជួននោះ ក៏បាននាំឱ្យមានពាក្យចចាមអារ៉ាមថា តាមពិត គឺមានកិច្ចព្រមព្រៀងក្រៅឆាក ដើម្បីជួយលោក ថាក់ស៉ីន ហើយការសង្ស័យ ក៏មានការជំរុញកាន់តែខ្លាំងទៀត នៅពេលព្រះមហាក្សត្រថៃ ស្រាប់តែសម្រេចព្រះទ័យ បន្ធូរបន្ថយទោសត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំរបស់លោក ថាក់ស៉ីន មកនៅត្រឹម១ឆ្នាំ នេះបើតាមការផ្សាយរបស់ AFP ។