Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម កត់ឈ្មោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានមូលដ្ឋានលើទឹកដី អាមេរិក ចូលបញ្ជីអង្គការភេរវកម្ម

  • បោះពុម្ព

រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃពុធ បានប្រកាសថា ខ្លួន បានសម្រេចកត់ឈ្មោះក្រុមនយោបាយចំនួន២ ដែលធ្វើប្រតិបត្តិការចេញពីទឹកដីសហរដ្ឋអាមេរិក ចូលក្នុងបញ្ជីអង្គការភេរវកម្ម ជាមួយការចោទប្រកាន់ថា ពួកគេនៅពីក្រោយផែនការវាយប្រហារផ្សេងៗ និងការជំរុញឱ្យមានចលនាផ្តាច់ខ្លួន។

ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឆាំងខាងលើ គឺរួមមាន Montagnard Support Group ហៅកាត់ MSGI និង Montagnard Stand for Justice ហៅកាត់ MSFJ ដែលត្រូវបានបង្កើតឡើងដំបូងនៅប្រទេសថៃ។

ក្រុមទាំងពីរ កំពុងធ្វើប្រតិបត្តិការនៅលើ ទឹកដីរបស់សហរដ្ឋអាមេរិក ហើយត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅតំបន់ ខ្ពង់រាបកណ្តាលរបស់វៀតណាម កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស៩នាក់ ក្នុងនោះរួម មានមន្រ្តីប៉ូលិស៤នាក់។

សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខវៀតណាម បានគូសបញ្ជាក់ថា ក្រុមប្រឆាំងទាំងពីរនេះ បានអូស ទាញក្រុមជនជាតិភាគតិចនៅវៀតណាម រួចផ្តល់ការបណ្តុះបណ្តាល ហើយបង្គាប់បញ្ជាពួកគេឱ្យធ្វើសកម្ម ភាពភេរវកម្ម បំផុសការធ្វើបាតុកម្មតវ៉ា ធ្វើឃាតមន្រ្តី សម្លាប់ជនស៉ីវិល បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងព្យាយាម បង្កើតរដ្ឋផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានដាក់ក្រុមមួយចំនួនជាបន្តបន្ទាប់ ចូលក្នុងបញ្ជីអង្គការភេរវកម្ម បន្ទាប់ពីក្រុមទាំងនោះ បានប្រកាសភក្តីភាពចំពោះរដ្ឋវៀតណាមខាងត្បូង ដែលសព្វថ្ងៃនេះលែងមានវត្តមាន ទៀតហើយ ចាប់តាំងពីវៀតណាមខាងជើង បានទទួលជ័យជម្នះក្នុងសង្រ្គាមវៀតណាម កាលពីឆ្នាំ១៩៧៥ នេះបើតាមការផ្សាយរបស់ Reuters ។