Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនថា អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ

  • បោះពុម្ព

 ចិន បាននិយាយថា សហរដ្ឋអាមេរិក មិនមានសិទ្ធិអ្វីមកជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិន ខាងត្បូងឡើយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៉ីនតោនប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារហ្វីលីពីនប្រឆាំងការវាយប្រហារ ប្រដាប់អាវុធ នៅក្នុងដែនសមុទ្រមានបញ្ហាវិវាទមួយនេះ។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «សហរដ្ឋអាមេរិក មិនមែនជាភាគីក្នុង បញ្ហាសមុទ្រចិនខាងត្បូងឡើយ ហើយមិនមានសិទ្ធិមកជ្រៀតជ្រែកក្នុងបញ្ហាវិវាទដែនសមុទ្រ ដែលជារឿង រវាងចិន និងហ្វីលីពីននោះទេ។

កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងហ្វីលីពីន មិនត្រូវប៉ះពាល់ ដាច់ខាតចំពោះអធិបតេយ្យ ព្រមទាំងសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។ ចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីប្តេជ្ញាការអធិបតេយ្យទឹកដី ព្រមទាំងសិទ្ធិ និងផលប្រយោជន៍ដែន សមុទ្ររបស់ខ្លួន ហើយរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង»។

សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះ សំណួរពីអ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងការអត្ថាធិប្បាយក្នុងថ្ងៃដដែលនេះ របស់លោក Blinken ទាក់ទិន បញ្ហាសមុទ្រចិនខាងត្បូង។

លោកប្រមុខការទូតអាមេរិក កំពុងតែស្ថិតនៅរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន ជាផ្នែកនៃដំណើរទស្សនកិច្ចមួយមានរយៈពេលខ្លីនៅតំបន់អាស៉ី ដែលមានគោលដៅពង្រឹងការគាំទ្ររបស់ អាមេរិក សម្រាប់បណ្តាសម្ព័ន្ធមិត្តក្នុងតំបន់ នេះបើតាមការចេញផ្សាយរបស់ AFP ។