Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី ថាកំពុងធ្វើការដើម្បីដកឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ

  • បោះពុម្ព

(មូស្គូ)៖ រុស្ស៉ី បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថាមានរឿងសំខាន់មួយត្រូវពិភាក្សា ជាមួយមេដឹកនាំក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថាន ហើយ កំពុងធ្វើការដើម្បីដកឈ្មោះក្រុមនេះចេញពីបញ្ជីអង្គការភេរវកររបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «អាហ្វហ្កានីស្ថានជាប្រទេសនៅក្បែរខាងយើង ដូច្នេះយើងត្រូវទំនាក់ទំនងជាមួយ ពួកគេដូចជាគេឯងផ្សេងទៀតដែរ។

យើងត្រូវដោះស្រាយបញ្ហាបន្ទាន់ ដោយតម្រូវឱ្យមានកិច្ចសន្ទនាគ្នា ហើយការដែលយើងទាក់ទងជាមួយពួកគេ គឺដូចអ្នកដទៃទៀតដែរ ពីព្រោះបច្ចុប្បន្នពួកគេជាអាជ្ញាធរ នៅអាហ្វហ្កានីស្ថាន»។

លោក Peskov មិនបានបញ្ជាក់ទេថាតើអ្វីជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ ប៉ុន្តែរុស្ស៉ីកាលពីខែមុន បានរងនូវការវាយប្រហារដ៏សាហាវបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំ ដោយខ្មាន់កាំភ្លើងបានបាញ់រះលើសាលប្រគុំតន្ត្រីមួយកន្លែង នៅខាងក្រៅទីក្រុងមូស្គូ សម្លាប់មនុស្ស ១៤៤នាក់។

ក្រុម ISIS បានចេញមុខទទួលខុសត្រូវចំពោះ ករណីនេះ ហើយក្រុមមន្ត្រីអាមេរិកបានអះអាងថាខ្លួនមានព័ត៌មានសម្ងាត់ដែលថា ខ្មាន់កាំភ្លើងទាំងនោះជាបណ្តាញរបស់ ISIS-K មានបណ្ដាញនៅអាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា តាលីបង់បានត្រឡប់មកគ្រប់គ្រងអាហ្វហ្គានីស្ថានសារជាថ្មី កាលពីឆ្នាំ២០២១ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងកម្លាំងសម្រាប់ឈរជើងនៅបរទេស ចេញពី ប្រទេសនេះទាំងស្រុង។ ប៉ុន្តែមកទល់ពេលនេះ តាលីបង់នៅតែស្ថិតក្នុងបញ្ជីអង្គការដែលរុស្ស៉ីចាត់ទុកជាក្រុមភេរវករ៕

ដកស្រង់ពី៖ Fresh News