Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹក២គ្រឿង ពីក្រុមហ៊ុនបារាំង

  • បោះពុម្ព

 (ប៉ារីស)៖ ក្រុមហ៊ុនផលិតនាវារបស់រដ្ឋាភិបាលបារាំង Naval Group បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនទើបតែបានចុះកិច្ចព្រមព្រៀងមួយ ជាមួយកងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៉ី ស្តីពីការទិញ-លក់នាវាមុជទឹក Scorpene ចំនួន២គ្រឿង ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់តម្លៃនៃកិច្ចព្រមព្រៀងនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រុមហ៊ុន Naval Group បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាមុជទឹកដែលមានប្រវែង៧២ម៉ែត្រទាំងពីរគ្រឿង នឹងត្រូវផលិតឡើងនៅក្នុងប្រទេសឥណ្ឌូណេស៉ីផ្ទាល់។

នាវាមុជទឹក Scorpene ដែលអាចផ្ទុកនាវិកបាន៣១នាក់ មានកន្លែងបាញ់មីស៉ីលចំនួន៦កន្លែង និងអាចផ្ទុកមីស៉ីលបានសរុប១៨គ្រាប់ ហើយមានសមត្ថភាពធ្វើប្រតិបត្តិការ នៅក្រោមទឹកដោយស្វ័យប្រវត្តិ បានរយៈពេល១២ថ្ងៃ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូណេស៉ីក៏បានចុះកិច្ចព្រមព្រៀងសព្វាវុធធំៗដទៃទៀត ជាមួយបណ្តាក្រុមហ៊ុនរបស់បារាំង ផងដែរ តួយ៉ាងកាលពីឆ្នាំ២០២២ ប្រទេសអាស៊ានមួយនេះ បានបញ្ជាទិញយន្តហោះចម្បាំង Rafale ផលិតដោយក្រុមហ៊ុន Dassault ចំនួន៤២គ្រឿង។

គួរបញ្ជាក់ថា ភាពជាដៃគូផ្នែកការពារជាតិ ដែលកាន់តែទូលំទូលាយ រវាងបារាំងនិងឥណ្ឌូណេស៉ី គឺជាផ្នែកនៃអ្វីដែលទីក្រុងប៉ារីសចាត់ទុកជាការឆ្លើយតបរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះសម្ព័ន្ធភាពយុទ្ធសាស្រ្តថ្មីមួយ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ហៅកាត់ AUKUS ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News