Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សស្លាប់កើនដល់៧នាក់ និងរបួសជាង៧៣០នាក់ ក្នុងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់

  • បោះពុម្ព

 (តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយនាថ្ងៃពុធនេះ បានកើនដល់៧នាក់ ខណៈតួលេខអ្នកដែលរងរបួស ក៏បានកើនផងដែរ គឺដល់ចំនួន៧៣៦នាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។ អ្នកស្លាប់ទាំងអស់ស្ថិតក្នុងទីក្រុង Hualien ជាតំបន់ភ្នំនៅបណ្តោយឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ ដែលជាចំណុចរំញ័រកណ្តាល នៃគ្រោះរញ្ជួយដីមានកម្រិត៧.៤រ៉ិចទ័រ និងជម្រៅជាង៣០គីឡូម៉ែត្រ។

ហេតុការណ៍រញ្ជួយផែនដីនេះ បានបណ្តាលឱ្យអគារជាច្រើនខ្នងនៅតៃវ៉ាន់ដួលរលំ ហើយជំរុញឱ្យប្រទេសជប៉ុននិងហ្វីលីពីន ដែលនៅក្បែរនោះ នាំគ្នាចេញការប្រកាសអាសន្នព្រមានពីរលកស៊ូណាមិផងដែរ មុនពេលពួកវាត្រូវបានដកចេញទៅវិញ។

បើតាមក្រុមមន្រ្តីតៃវ៉ាន់ វាគឺជាគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សសរុបប្រហែល២,៤០០នាក់ ធ្វើឱ្យវាជាប់ឈ្មោះជាព្រឹត្តិការណ៍ គ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃកោះតៃវ៉ាន់៕

ដកស្រង់ពី៖ Fresh News