Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី សន្យាពង្រឹងទំនាក់ទំនងជាមួយជប៉ុន ក្រោយថាចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយចិន (Video inside)

  • បោះពុម្ព

(តូក្យូ)៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី លោក Prabowo Subianto នៅថ្ងៃពុធ ទី៣ ខែមេសានេះបានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយជប៉ុន តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាលោកចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយចិន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Prabowo ធ្វើការកត់សម្គាល់បែបនេះ ក្នុងជំនួបជាមួយលោក Kishida នៅទីក្រុងតូក្យូ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងបានកសាងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការមួយ ហើយទៅថ្ងៃមុខ ខ្ញុំចង់ពង្រឹងទំនាក់ទំនងនេះ»។

លោក Prabowo ដែលកន្លងមក ធ្លាប់បាននិយាយថាឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនជាងគេធំលំដាប់ទី៤ នៅលើពិភពលោក បានប្ដេជ្ញាចិត្តចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធ បានធ្វើ ទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីលោកធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះក្រោមក្របខណ្ឌទស្សនកិច្ច នៅក្រៅប្រទេស លើកដំបូងបំផុតរបស់ ចាប់តាំងពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែកុម្ភៈ។

ទាំងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង សុទ្ធតែកំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងរៀងៗខ្លួនជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីដណ្ដើមឥទ្ធិពលក្នុងតំបន់អាស៊ី អាគ្នេយ៍។

លោក Prabowo ដែលបច្ចុប្បន្ននៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីនៅឡើយ និងជាអតីតមេបញ្ជាការកងកម្លាំងពិសេស នឹងត្រូវស្បថចូល កាន់តំណែងជាប្រធានាធិបតីជំនួសលោក Joko Widodo នៅខែតុលាខាងមុខ។ នៅឯទីក្រុងតូក្យូ លោក Prabowo ក៏បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara ផងដែរ៕