Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ីថាទំនាក់ទំនងជាមួយ NATO ធ្លាក់ដុនដាបដល់កម្រិតសូន្យ ប៉ុន្តែគ្មានបំណងចង់ផ្ទុះសង្រ្គាម ជាមួយសមាជិក NATO ណាមួយឡើយ (Video inside)

  • បោះពុម្ព

(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Alexander Grushko បាននិយាយក្នុងបទសម្ភាសមួយ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៉ី-ណាតូ (NATO) កំពុងបន្តធ្លាក់ដុនដាបខ្លាំង ប៉ុន្តែទីក្រុងមូស្គូមិនមានចេតនា ធ្វើសង្រ្គាមជាមួយសមាជិកណាមួយ នៃបក្សសម្ព័ន្ធយោធាលោកខាងលិចនេះឡើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងសេចក្តីអត្ថាធិប្បាយនាឱកាសខួបទី៧៥ នៃការបង្កើតអង្គការ NATO លោក Grushko បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី RIA ថា ទំនាក់ទំនងរវាងរុស្ស៉ីនិង NATO កំពុងតែបន្តធ្លាក់ចុះដុនដាប ហើយច្រកកិច្ចសន្ទានាទាំងអស់រវាងភាគីទាំងពីរ ត្រូវបានធ្វើឱ្យធ្លាក់ដល់កម្រិតសូន្យ ដោយសារតែទីក្រុងវ៉ាស៉ីនតោន និងទីក្រុងព្រុចសែល។

លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានបន្ថែមដូច្នេះថា «តើបក្សសម្ព័ន្ធយោធាមួយនេះ ត្រៀមខ្លួនសម្រាប់ការផ្ទុះជម្លោះដោយបើកចំហ ជាមួយរុស្ស៉ីឬយ៉ាងណា? អ្នកត្រូវតែសួរសមាជិក NATO ផ្ទាល់។ ក្នុងករណីណាក៏ដោយ យើងមិនមានចេតនាបែបនេះឡើយ ពាក់ព័ន្ធសមាជិករបស់ NATO»។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ី ចូលឈ្លានពានប្រទេសជិតខាងនៅភាគខាងលិចរបស់ខ្លួន គឺអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយហេតុផលមួយនៅពីក្រោយការធ្វើយ៉ាងដូច្នោះ គឺដើម្បីទប់ស្កាត់កុំឱ្យ NATO ពង្រីកខ្លួនកាន់តែជិតប្រទេសរុស្ស៉ី។

ផ្ទុយទៅវិញ សង្រ្គាមរបស់លោក ពូទីន បានធ្វើឱ្យបក្សសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ពង្រីកសមាជិកបន្ថែមដល់ចំនួន៣២ តាមរយៈការទទួលយកហ្វាំងឡង់និងស៊ុយអែត។

គួរបញ្ជាក់ថា បណ្តាសមាជិកនៃអង្គការ NATO បាននិងកំពុងជួយគាំទ្រអ៊ុយក្រែន ប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយពេលជាង២ឆ្នាំមកហើយ។

រុស្ស៉ីចោទថា ការគាំទ្រនេះបានធ្វើឱ្យ NATO ប្រៀបដូចជាភាគីមួយនៅក្នុងជម្លោះដែរ។ កាលពីខែកុម្ភៈ លោក ពូទីន បាននិយាយថា ការផ្ទុះជម្លោះដោយផ្ទាល់រវាងរុស្ស៉ីនិង NATO គឺស្មើមានន័យថា ពិភពលោកសល់តែមួយជំហានប៉ុណ្ណោះ នឹងឈានដល់សង្រ្គាមលោកលើកទី៣៕

ដកស្រង់ពី៖ Fresh News