Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ WHO៖ អ្នកជំងឺជាច្រើនក្នុងមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្គាហ្សា នឹងស្លាប់ប្រសិនបើមិនជម្លៀសចេញ

  • បោះពុម្ព

(ហ្សឺណែវ)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ Gaza អាចមានន័យថា ដំណើរការជម្លៀសផ្នែកវេជ្ជសាស្រ្តត្រូវធ្វើឡើងបន្ថែមទៀត។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ ២០២៤។ លោក Tedros បានបញ្ជាក់ថា «មនុស្សដែលកំពុងត្រូវការការជម្លៀសផ្នែកវិជ្ជសាស្រ្តនឹងកើនឡើង ហើយការជម្លៀសនេះទៀតសោត មានភាពយឺតយ៉ាវរួចហើយ។

មនុស្សនឹងស្លាប់ ដោយសារតែពួកគេមិនទទួលបានសេវាថែទាំង ទាំងពីមន្ទីរពេទ្យ Al Shifa ឬដោយសារតែពួកគេមិនអាចត្រូវបានជម្លៀសចេញ»។ លោក Tedros បានបន្ថែមថា «ដំណើរការជម្លៀសត្រូវតែប្រញាប់ បើពុំនោះទេនឹងបាត់បង់អាយុជីវិតមនុស្សច្រើនទៀត»។

ដោយឡែក អ្នកតំណាងរបស់ WHO សម្រាប់តំបន់ West Bank និងហ្គាហ្សា លោក Richard Peeperkorn បាននិយាយថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa នឹងធ្វើឱ្យគ្មានការថែទាំសុខភាពសម្រាប់មនុស្សរាប់ពាន់នាក់។ អ្នកជំងឺគួរតែត្រូវបានផ្លាស់ប្តូរ ទៅកន្លែងថែទាំសុខភាពផ្សេងទៀត នៅភាគខាងជើងនៃតំបន់ដែលហែកហួរដោយសង្រ្គាម ហើយកំពុងតស៊ូដើម្បីរក្សា ប្រតិបត្តិការរបស់ខ្លួន។

គួរបញ្ជាក់ថា កងកម្លាំងអ៉ីស្រាអែល ដែលបានចាកចេញពីមន្ទីរពេទ្យនៅក្នុងទីក្រុងហ្គាហ្សា (Gaza city) មួយនេះកាលពីដើមសប្តាហ៍ បានឃាត់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ ដែលជាប់សង្ស័យ និងបានបន្សល់ទុកនូវអគារជាច្រើនដែលត្រូវបានបំផ្លាញ៕

ដកស្រង់ពី៖ Fresh News