Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ីពិនិត្យមើលច្បាប់នាំចូលឡើងវិញបន្ទាប់ពីមានការត្អូញត្អែរពីក្រុមហ៊ុនអាជីវកម្ម

  • បោះពុម្ព

 (ហ្សាការតា)៖ មន្ត្រីក្រសួងពាណិជ្ជកម្មជាន់ខ្ពស់មួយរូបបានឱ្យដឹងនៅថ្ងៃសុក្រថា ឥណ្ឌូណេស៊ីកំពុងវាយតម្លៃបទប្បញ្ញត្តិនានាដែលបង្កើតឡើងដើម្បីទប់ស្កាត់ការនាំចូលផលិតផលជាង ៣ ០០០មុខ បន្ទាប់ពីមានការព្រួយបារម្ភថា ច្បាប់ទាំងនេះអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកនិងរំខានដល់ការនាំចេញ។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចេញបទប្បញ្ញត្តិមួយកាលពីចុងឆ្នាំមុន ដើម្បីរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលជាច្រើនរាប់ចាប់តាំងពីគ្រឿងផ្សំម្ហូបអាហាររហូតដល់ឧបករណ៍ប្រើប្រាស់និងសារធាតុគីមី។

អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា ពួកគេកំពុងឆ្លើយតបនឹងការត្អូញត្អែរពីសមាគមអាជីវកម្មនានាអំពីផលប៉ះពាល់លើទីផ្សារក្នុងស្រុកពាក់ព័ន្ធនឹងលំហូរចូលទំនិញនាំចូល។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអាជីវកម្មបាននិយាយថា ច្បាប់ថ្មីដែលចូលជាធរមាននៅថ្ងៃទី១០ ខែមីនានេះបានរឹតបន្តឹងការទទួលបានវត្ថុធាតុដើមមួយចំនួនដែលពួកគេត្រូវការ។

មន្ត្រីក្រសួងពាណិជ្ជកម្មលោក Budi Santoso បានប្រាប់រ៉យទ័រថា៖ «អ្វីគ្រប់យ៉ាងនៅតែស្ថិតក្រោមការវាយតម្លៃ។ យើងបន្តសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ»។ បន្ទាប់ពីមានការត្អូញត្អែរ និងការព្រមានអំពីកង្វះខាតវត្ថុធាតុដើម ក្រសួងពាណិជ្ជកម្មកាលពីខែមុនបានបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់គ្រឿងបន្លាស់យន្តហោះ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មប្លាស្ទិក។

ប៉ុន្តែក្រុមហ៊ុនអាជីវកម្មទាំងនោះបាននិយាយថា ត្រូវបន្ធូរបន្ថយច្បាប់បន្ថែមទៀត។ សមាគមសហគ្រិនអាហារ និងភេសជ្ជៈឥណ្ឌូណេស៊ី (GAPMMI) បានឱ្យដឹងថា ការរឹតបន្តឹងលើការនាំចូលគ្រឿងផ្សំម្ហូបអាហារមានន័យថា ស្តុកបច្ចុប្បន្ននឹងមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ លោក Adhi S. Lukman ប្រធានសមាគម GAPMMI បានថ្លែងថា៖ «យើងមិនចង់ឱ្យរួមបញ្ចូលវត្ថុធាតុដើម (ទៅក្នុងបញ្ជីរឹតបណ្តឹង) ទេ»។

សភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូណេស៊ីបានឱ្យដឹងថា ការរឹតបន្តឹងទំនិញមិនសមរម្យអាចរំខានដល់ប្រតិបត្តិការក្នុងឧស្សាហកម្មដែលផ្តោតលើការនាំចេញ រួមទាំងរថយន្ត ការចម្រាញ់រ៉ែ និងការផលិតអេឡិចត្រូនិក វិស័យម្ហូបអាហារ និងភេសជ្ជៈផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

ដកស្រង់ពី៖ Fresh News