Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីស្រាអែល ត្រៀមខ្លួនដោះស្រាយជាមួយអ៉ីរ៉ង់ នៅគ្រប់សេណារីយ៉ូទាំងអស់ (Video inside)

  • បោះពុម្ព

(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៉ីស្រាអែលត្រៀមខ្លួនរួចរាល់ហើយ ដើម្បី ដោះស្រាយរាល់សេណារីយ៉ូទាំងអស់ ករណីមានហេតុការណ៍ណាមួយកើតឡើង បន្ទាប់ពីអ៉ីរ៉ង់គំរាមសងសឹកទៅនឹងការស្លាប់នៃក្រុមឧត្តមសេនីយ៍របស់ខ្លួន ក្នុងការវាយប្រហារ ថ្ងៃទី១ ខែមេសា។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីធ្វើការវាយតម្លៃទៅលើស្ថានភាពជាមួយក្រុមមន្ត្រីយោធាជាន់ខ្ពស់ ការិយាល័យរបស់លោក Gallant បានចេញសេចក្តីថ្លែងការណ៍មួយថា «លោករដ្ឋមន្ត្រី Gallant បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិអ៉ីស្រាអែល បានបញ្ចប់ការត្រៀមលក្ខណៈឆ្លើយតបហើយ នៅក្នុងករណីមានសេណារីយ៉ូណាមួយ ដែលអាចវិវឌ្ឍន៍ទៅជាការប្រឈមមុខ ជាមួយអ៉ីរ៉ង់»។

ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Herzi Halevi ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល ក៏បានបញ្ជាក់ដែរថា «យើងដឹងពីរបៀប ធ្វើសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ទាំងនៅទីជិត និងឆ្ងាយ។ យើងកំពុងរៀបចំប្រតិបត្តិការ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់»។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានគំរាមឆ្លើយតបនឹងការវាយប្រហាររបស់អ៉ីស្រាអែល លើអគារកុងស៊ុល ក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ នៅឯទីក្រុងដាម៉ាស ប្រទេសស៉ីរី កាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យសមាជិកកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ៧នាក់ស្លាប់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់។

មន្រ្តីមួយរូបរបស់អ៉ីរ៉ង់ ថែមទាំងបាននិយាយថា ស្ថានទូតអ៉ីស្រាអែលលែងមាន សុវត្ថិភាពហើយ ខណៈទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ បានចេញផ្សាយនូវរបាយកាណ៍អាវុធដែលថាមានសមត្ថភាពវាយប្រហារលើអ៉ីស្រាអែល៕

ដកស្រង់ពី៖ Fresh News