បណ្តាញសង្គម

មនុស្ស​ម្នាក់​ស្លាប់ ៣​នាក់​រង​របួស ​ក្រោយ​ការ​បាញ់​គ្រាប់​មីស៊ីល​ខុស​បច្ចេកទេស​

កងទ័ពជើងទឹក តៃវ៉ាន់ បានឲ្យដឹងថា នាវាចម្បាំង តៃវ៉ាន់ មួយគ្រឿង បានបាញ់ ដោយខុសឆ្គង នូវគ្រាប់មីស៊ីល ពិឃាតនាវាដឹកយន្តហោះ មួយទៅរក ខាងប្រទេសចិន

នៅថ្ងៃសុក្រនេះ ដោយបាន វាយប្រហារ ទៅលើទូកនេសាទ មួយគ្រឿង និងបានសម្លាប់ មនុស្សម្នាក់ ខណៈដែល ទំនាក់ទំនង រវាង ដែនកោះមួយនេះ ជាមួយ ប្រទេសចិន កំពុងតែ ឡើងកម្ដៅនោះ។

គ្រាប់មីស៊ីល ផលិតនៅកោះ តៃវ៉ាន់ឈ្មោះ ស៊ឹងហ្វេង បានហោះ បានចម្ងាយ ប្រហែល ៧៥គីឡូម៉ែត្រ មុននឹង វាបុកទូកនេសាទ មួយគ្រឿង នៅដែន ទឹកប៉េងហួ ដែលជា ប្រជុំកោះតូចៗ គ្រប់គ្រង ដោយតៃវ៉ាន នៅច្រក សមុទ្រតៃវ៉ាន់។

អ្នកបញ្ជានាវា ទម្ងន់៦០តោន ដែលមានមូលដ្ឋាន នៅភាគខាងត្បូង ទីក្រុង កៅស៊ឹង នោះបានស្លាប់ ហើយ នាវិក៣នាក់ទៀត ក្នុងនោះ មានជនជាតិ វៀតណាមម្នាក់ និង ហ្វីលីពីន ម្នាក់បានរងរបួស។

អ្នកនាំពាក្យ ក្រសួងការពារ ដែនកោះ តៃវ៉ាន់ លោក ជិន ជុងជី បានប្រាប់ អ្នកយកព័ត៌មាន ថាការស៊ើបអង្កេត បឋម បង្ហាញថា ឧបទ្ទេវហេតុ នេះបាន បណ្ដាលឲ្យ អ្នកបើកបរ ទូកស្លាប់ ហើយក្រសួង សុំទោស ចំពោះគ្រួសារនាវិកនោះ និងចូលរួម រំលែកទុក្ខ ជាមួយក្រុមគ្រួសារ។

គ្រាប់មីស៊ីល នោះត្រូវបានគេបាញ់ នៅអំឡុង សមយុទ្ធមួយ នៅវេលា ម៉ោង៨ព្រឹក ចេញពីនាវា បំពាក់គ្រាប់មីស៊ីល មួយគ្រឿង នៅមូលដ្ឋាន កងទ័ព ជើងទឹក នៅភាគខាងត្បូង ទីក្រុងសូយីង ហើយហោះ ក្នុងទិសដៅ ទៅខាងចិន។កងទ័ពជើងទឹក បានបញ្ជាក់ថា គ្រាប់មីស៊ីល នោះបានបុក នឹងទូកនេសាទ នោះ ប៉ុន្តែ មិនបានផ្ទុះទេ ហើយក៏មិនបាន ពន្លិចទូកនេសាទ នោះដែរ។

កងទ័ពជើងទឹក អះអាងថា ករណីនេះ បណ្ដាលមក ពីកំហុស របស់មនុស្សនៅពេល គ្រាប់មីស៊ីល ដែលអាចរត់បានចម្ងាយ ៣០០គីឡូម៉ែត្រ នោះបាញ់ចេញ៕

ដកស្រង់ពី៖ VOD