Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ​អង់គ្លេស​ផ្ទុះ​ការតវ៉ា​ប្រឆាំង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​

  • បោះពុម្ព

បន្ទាប់ពីការ បោះឆ្នោតប្រជាមតិ សម្រេចចាកចេញពី សហភាពអឺរ៉ុប របស់អង់គ្លេស កាលពីសប្ដាហ៍មុននោះ ប្រជាពលរដ្ឋ អង់គ្លេសរាប់ពាន់នាក់ នៅថ្ងៃសៅរ៍ម្សិលមិញ

បានដង្ហែក្បួន នៅទីក្រុងឡុងដ៍ ដោយ គ្រវីទង់សហភាពអឺរ៉ុប និងស្រែកខ្លាំងៗថា ពួកគេ ស្រឡាញ់សហភាពអឺរ៉ុប ដើម្បីបង្ហាញ សំឡេងរបស់ពួកគេ ប្រឆាំងទៅនឹងការ បោះឆ្នោតប្រជាមតិ កន្លងមកនោះ។

យោងតាម ទីភ្នាក់ងារ ព័ត៌មាន AFP បានឲ្យដឹងថា ក្រុមបាតុករ បានដង្ហែក្បួន កាត់តាមដងផ្លូវ Downing ហើយបាន ស្រែកខ្លាំងថា ភាពអាម៉ាស់ គឺបណ្ដាលមកពី នាយករដ្ឋមន្ត្រី អង់គ្លេស ត្រៀមចាកចេញ លោក David Cameron ដែលបាន អំពាវនាវ ឲ្យធ្វើប្រជាមតិ នាពេលកន្លងមកនោះ។

ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា មាន ប្រជាពលរដ្ឋជាង ៤ ម៉ឺននាក់ ចូលរួម ក្នុងក្បួនដង្ហែនោះ ប៉ុន្តែ ប៉ូលិស មិនបាន បង្ហាញតួលេខ នោះឡើយ។កាលពីថ្ងៃទី ២៣ ខែមិថុនា កន្លងមក ប្រជាពលរដ្ឋអង់គ្លេស ៥២ភាគរយ បានបោះឆ្នោត គាំទ្រការចាកចេញ របស់អង់គ្លេស ពីប្លុកអឺរ៉ុប ដោយសារ ក្ដីបារម្ភអំពីបញ្ហា ជនអន្តោប្រវេសន៍ ខណៈដែល ៤៨ភាគរយ ទៀត ប្រឆាំងនឹង ការចាកចេញ។

លម្អៀងតែ បន្តិចបន្តួចនេះ បានបង្កឲ្យមានកំហឹង នៅក្នុងចំណោម ពលរដ្ឋអង់គ្លេស ដែលចង់ បន្តស្ថិតនៅក្នុង សហភាពអឺរ៉ុប ហើយប្រជាជនជាង ៤លាននាក់ បានចុះហត្ថលេខា លើញ្ញតិ ដោយ អំពាវនាវឲ្យមាន ប្រជាមតិជាថ្មី៕

ដកស្រង់ពី៖ VOD