Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហា សមុទ្រចិនខាងត្បូង មិនគួរធ្វើឲ្យ ខូចប្រយោជន៍ចិន និងអាស៊ាន

  • បោះពុម្ព

ម៉ូស្គូ៖ អ្នកជំនាញការរុស្ស៊ីម្នាក់ បាននិយាយថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង មិនគួរ បំផ្លាញចំណងទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសចិន និងបណ្ដាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ នោះទេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៦ នេះ ដោយលើក ឡើងសម្ដីលោក វ្លាឌីម៉ៀរ ផេត្រូស្គី ប្រធានផ្នែកស្រាវជ្រាវ នៅមជ្ឈមណ្ឌល សិក្សា និងព្យាករណ៍ ទំនាក់ទំនងរុស្ស៊ី ចិន បន្ដទៀតថា “ទីនោះជាតំបន់ ពាណិជ្ជកម្មសេរី ជាមួយនឹងទំហំទឹកប្រាក់ រាប់រយពាន់លានដុល្លាររវាងចិន និងអាស៊ាន វាមានសារសំខាន់ណាស់ ហើយផលប្រយោធន៍រួម មិនគួរត្រូវបានបំផ្លាញ ដោយសារជម្លោះនោះទេ ដូចដែលជម្លោះ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ និងសន្ដិសុខក្នុងតំបន់។

គួរបញ្ជាក់ថា តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ នៃទីក្រុងឡាអេ បានសម្រេចកាត់ ក្ដីឲ្យប្រទេស ហ្វីលីពីន ឈ្នះជុំវិញបញ្ហា សមុទ្រចិនខាងត្បូង ជាមួយនឹងចិន ប៉ុន្ដែរដ្ឋាភិបាលចិនមានប្រតិកម្ម តបវិញថា ខ្លួនមិនទទួលយក និងមិនទទួលស្គាល់ ចំពោះលទ្ធផលនេះទេ បើទោះជាយ៉ាងនេះ ក្ដីអ្នកជំនាញលើកឡើងថា ការកាត់សេចក្ដីនេះ គឺសមហេតុសមផល ទៅនឹងច្បាប់អន្ដរជាតិ។

អ្នកជំនាញបាន បន្ថែមទៀតថា វានៅមានរឿងមួយចំនួនទៀត កំពុងជាប់គាំង ក្នុងជម្លោះបូរណ ភាពទឹកដីនេះ ដែលថា ប្រសិនបើប្រទេសហ្វីលីពីន រៀបចំ ការកាន់កាប់ ហើយប្រទេសចិនមិនព្រម ទឹកដីនោះ មិនគួររៀបចំឡើងដោយស្របច្បាប់ និងច្បាប់នោះទេ។ លោកលើកឡើងថា ចំពោះបំណងចង់មាន សេរីភាពក្នុង ការធ្វើនាវាចរណ៍ ក្នុងតំបន់សមុទ្រ ចិនខាងត្បូង របស់អាមេរិកជំហរ របស់ក្រុងវ៉ាស៊ីនតោន ពិតជាមានមហិច្ឆតា ខ្លាំងណាស់ ៕

ដកស្រង់ពី៖ ដើមអម្ពិល