បណ្តាញសង្គម

ប្រធានាធិបតីបារាំង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្មរថយន្តបុកសម្លាប់មនុស្ស

(បារាំង)៖ ប្រធានាធិបតី បារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេល៣ខែ ក្រោយវាយប្រហារ ភេរវកម្ម រថយន្តបុកសម្លាប់ មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំ របស់បារាំង។

អ្នកស្លាប់ ក្នុងហេតុការណ៍ នេះក៏មាន ក្មេងផងដែរ ។ តាមគោលការណ៍ បារាំង គ្រោងដក ប្រទេស ក្នុងភាពអាសន្ន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះ បានប្រកាស បន្តទៀត រហូតដល់៣ខែ ។ ក្រោយពីមាន ករណីរថយន្តធុនធំ បើកបុករះ នៅទីក្រុងនីស ប្រទេសបារាំង បណ្ដាលឲ្យមនុស្ស ស្លាប់រហូតដល់ ៨០នាក់ និងរបួសជាង ១០០នាក់នោះ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្ដី ថ្លែងការណ៍ ថ្កោលទោស យ៉ាងខ្លាំង និង បង្ហាញពីភាព រន្ធត់ចិត្ត។ហេតុការណ៍ វាយប្រហារ ភេរវកម្ម បើករថយន្តធុនធំ បុកសម្លាប់មនុស្ស ទីក្រុងនីស ប្រទេសបារាំង, អ្នកស្លាប់ កើនឡើង ដល់៨០នាក់ និង រងរបួសជាង ១០០នាក់, ទង្វើវាយប្រហារ ភេរវកម្មនេះ កើតឡើង ចំថ្ងៃបុណ្យជាតិ ដ៏ធំរបស់បារាំង (Bastille Day)៕ 

ដកស្រង់ពី៖ Fresh news