Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋប្រហារ​ទួរគី សម្លាប់​មនុស្ស៦០នាក់ និង៣៣៦នាក់​ចាប់ខ្លួន

  • បោះពុម្ព

យ៉ាងហោចណាស់ មនុស្សចំនួន ៦០នាក់ ភាគច្រើនជា ទាហានត្រូវបាន សម្លាប់ និង ប្រមាណ ៣៣៦នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្រោយ ប៉ុនប៉ង់ ធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍នេះ។

ការស្លាប់មនុស្ស ដ៏ច្រើននេះ កើតឡើង ក្រោយប្រធានាធិបតី កំពុងកាន់អំណាច រូបនេះ បានអំពាវនាវ ឲ្យប្រជាជន ស្មោះស្ម័គ្រ ក្រោកឈរ ចុះតាម ផ្លូវសាធារណៈ និង ព្រលានយន្តហោះ ដើម្បីគាំទ្រខ្លួន រួច ប៉ះទង្គិចជាមួយ កងទ័ពបះបោរ។

ពេលមានរដ្ឋប្រហារ លោក Erdogan បានកំពុង សម្រាកលំហែរកាយ នៅឆ្នេរសមុទ្រ ហើយបាន ធ្វើដំណើរ ទៅកាន់ទីក្រុង កើតហេតុ អ៊ីស្ដែនប៊ុលភ្លាមៗ មុនព្រឹកព្រលឹម ថ្ងៃសៅរ៍នេះ រួចបង្ហាញមុខ លើកញ្ចក់ទូរទស្សន៍ ថ្លែងសារ ទៅកាន់ពលរដ្ឋ។មេបញ្ជាការយោធា ទួរគីម្នាក់ និយាយថា យន្តហោះចម្បាំងរ ដ្ឋាភិបាល បានបាញ់ទម្លាក់ ឧទ្ធម្ភកច្រមួយគ្រឿង របស់កងទ័ពក្បត់ នៅទីក្រុងអង់ការ៉ា។ ចំណែក សារព័ត៌មានរដ្ឋ Anadolu ផ្សាយថា ប៉ូលិសចំនួន ១៧នាក់ត្រូវបានសម្លាប់នៅទីស្នាក់ការពិសេស៕

ដកស្រង់ពី៖ Sabay