Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូ​រ៉េ​ខាងជើ​ង ​បាញ់​មីស៊ី​លផ្លោ​ង ចំ​​នួ​ន០​៣​គ្រាប់ ​ចូលទៅក្នុ​ងស​មុ​ទ្រជ​ប៉ុ​ន​

  • បោះពុម្ព

បរទេស៖ កូរ៉េខាងជើង បាញ់មីស៊ីល ផ្លោងចំនួន ០៣គ្រាប់ ចូលក្នុងសមុទ្រជប៉ុន ។

យោធាកូរ៉េខាងត្បូង បានថ្លែងដូច្នេះ ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិច ។ មេយោធាបានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា គ្រាប់មីស៊ីលទាំងនោះ គេជឿជាក់ថា បានបាញ់ចេញពីភាគខាងលិច នៃទីក្រុង Hwangju ។ កូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់គ្រាប់មីស៊ីលផ្លោងទាំងនោះ មានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និង៦០០គីឡូម៉ែត្រ ។

ការបាញ់គ្រាប់មីស៊ីលនេះ ត្រូវបានគេដឹងថា បានបាញ់ឡើងក្រោយពី មានការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល ពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ គេបានដឹងថា រដ្ឋាភិបាលព្យុងយ៉ាង កាន់តែបង្កឲ្យមានតានតឹងឡើង បន្ទាប់ពីរដ្ឋាភិបាលនេះ បានតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទី៤ នៅក្នុងខែមករា កន្លងទៅ និងបានធ្វើការបាញ់ សាកល្បង ជាបន្តបន្ទាប់ ។ នៅក្នុងសេចក្តីប្រកាស ព័ត៌មានដែលអះអាង ដោយមន្ត្រីយោធា បានបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺបានធ្វើឡើងកាលពី ថ្ងៃចន្ទ ម៉ោង០៥និង៤៥នាទី ទៅម៉ោង០៦និង៤០នាទី ម៉ោងក្នុងតំបន់ ៕

ដកស្រង់ពី៖ ដើមអម្ពិល