Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​អំពាវនាវ​ឲ្យ​ប្រទេស​តួកគី​គោរព​នីតិ​រដ្ឋ

  • បោះពុម្ព

ប៉ារីស — ដោយពួក អាជ្ញាធរតួកគី បានចាប់ខ្លួន និង ឃុំខ្លួនមនុស្សរាប់ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារ មិនបានទទួលជោគជ័យ នៅចុងសប្តាហ៍ កន្លងមកនេះ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប កំពុងជំរុញ ឲ្យប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគី គោរពលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ។

សារពីរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលក្រុង ប៊្រុចសែល មានភាព ច្បាស់លាស់ដែលបានគាំទ្រ រដ្ឋាភិបាល ជាប់ឆ្នោត របស់តួកគី បន្ទាប់ពីរដ្ឋប្រហារ មិនបានទទួលជោគជ័យ។ រដ្ឋាភិបាលទាំង២ ក៏បានប្រយ័ត្នប្រយែង លើវិធានការ បន្ទាប់ទៀត របស់តួកគីដែរ។ លោក John Kerry រដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាមេរិក បានធ្វើការព្រមាន កាលពីថ្ងៃចន្ទ បន្ទាប់ពីមានជំនួបជាមួយ សមភាគី អឺរ៉ុបរបស់លោក នៅក្នុងរាជធានី នៃប្រទេស បែលហ្ស៊ិក។«យើងនឹងគាំទ្រ ការនាំជនដៃដល់ ធ្វើរដ្ឋប្រហារ ឡើងតុលាការ ក៏ប៉ុន្តែ យើងក៏នឹងព្រមាន ប្រឆាំងការចាប់ខ្លួន ហួសពីជនដៃដល់ ធ្វើរដ្ឋប្រហារនោះដែរ។ ហើយយើង ផ្តោតលើសារៈសំខាន់ នៃការពង្រឹង ការគ្រប់គ្រង តាមបែប លទ្ធិប្រជាធិបតេយ្យ»។

លោកស្រី Federica Mogherini ប្រធាន គោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប ក៏បានព្រមាន ប្រឆាំងនឹងសេចក្តី រាយការណ៍ដែលថា រដ្ឋាភិបាលតួកគី កំពុងពិចារណា ដាក់ឲ្យប្រើប្រាស់ ឡើងវិញនូវ ទោសប្រហារជីវិត។ លោកស្រី មានប្រសាសន៍ បន្តទៀតថា តួកគីមិនមែន ត្រឹមតែជា ហត្ថលេខីនៃអនុសញ្ញាសិទ្ធិមនុស្ស របស់អឺរ៉ុប ដែលហាមឃាត់ទោស ប្រហារជីវិតប៉ុណ្ណោះទេ ក៏ប៉ុន្តែ វិធានការបែបនេះ អាចបញ្ចប់ សេចក្តីសង្ឃឹម ដើម្បីក្លាយ ជាសមាជិក របស់សហភាពអឺរ៉ុប របស់ខ្លួនទៀតផង។ «គ្មានប្រទេស ណាមួយអាចក្លាយជា សមាជិករបស់សហភាពអឺរ៉ុប បានទេ បើខ្លួនដាក់ឲ្យប្រើ ទោសប្រហារជីវិត នោះការណ៍នេះបាន បញ្ជាក់យ៉ាងច្បាស់ នៅក្នុងគោលបំណង របស់យើង»។

ការចរចារ នៅក្នុងទីក្រុង ប៊្រុចសែល រវាងលោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងពួកមន្រ្តីសហភាពអឺរ៉ុប ក៏បានផ្តោតលើការ ព្រួយកង្វល់ខាងផ្នែក សន្តិសុខ និង ការការពារប្រទេស បន្ទាប់ពីមានការ វាយប្រហារភេរវកម្ម នៅក្នុងទីក្រុង Niceនៃ ប្រទេសបារាំងផងដែរ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើជាម្ចាស់ផ្ទះ រៀបចំជំនួប សំខាន់មួយនៅសប្តាហ៍នេះ ស្តីពីផែនការ របស់ក្រុមចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមរដ្ឋអ៊ីស្លាម ដែលបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ នៅក្នុងទីក្រុង Nice៕

លោក Sergei Lavrov (ឆ្វេង) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក បានឈរស្ងៀមស្ងាត់មួយរយៈខ្លីដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារនៅ Nice ប្រទេសបារាំង។

ដកស្រង់ពី៖ VOA