Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងការ​វាយប្រហារ​របស់ ISIS បានរីក​រាលដាល​ពេញ​សកលលោក

  • បោះពុម្ព

វ៉ាស៊ីនតោន៖ បើគិតចាប់ពីថ្ងៃបង្កើត ឈ្មោះ ISIS ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០១៤ ក្រុមនេះ បានបង្កើត ការវាយប្រហារ ទ្រង់ទ្រាយធំ ចំនួនជាង១៤០លើក នៅក្នុង ប្រទេសចំនួន ២៤ នៅលើកសកលលោក ដោយមិនរាប់បញ្ចូល ប្រទេសស៊ីរី និង អ៊ីរ៉ាក់ ដែលជា មូលដ្ឋានស្នូល របស់ពួកគេនោះឡើយ។

ចំណែក វិនាសកម្ម ដែលបង្កឡើងដោយ ISIS គឺ ធ្វើឲ្យមនុស្សស្លាប់ ២,០៣៤នាក់ និង រាប់ពាន់នាក់ទៀត រងរបួស។ តាមការកត់សម្គាល់ ការវាយប្រហារ របស់ពួក ISIS គឺធ្វើឡើង ប្រទេសដែលពួកគេ ងាយជ្រៀតចូល និង បណ្តាប្រទេសដែលជា សម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា អ៊ឺរ៉ុប អូស្ត្រាលី និង សហរដ្ឋអាមេរិកផ្ទាល់ ។

សូមពិនិត្យមើលតាម ផែនទី ដែលបង្ហាញ ពីការវាយប្រហារ របស់ក្រុម ISIS ដោយ ពណ៌ខៀវសំដៅ ទៅលើ ប្រទេសដែល ទទួលរងការ វាយប្រហារ ដោយសមាជិក ISIS ផ្ទាល់ ចំណែក ឯពណ៌ទឹកក្រូច គឺសំដៅទៅលើ មនុស្សដែលត្រូវ ISIS ពង្វក់ ឬ គាំទ្រ ការដឹកនាំ របស់ក្រុមភេរវករនេះ ដើម្បីធ្វើការវាយប្រហារ៖

 

ដកស្រង់ពី៖ មាតុភូមិ