បណ្តាញសង្គម

ចិន ជំរុញ ៣ប្រទេស​ ឲ្យធ្វើរឿងត្រឹមត្រូវ ដើម្បីរក្សាសន្ដិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឲ្យប្រទេសចំនួន៣ រួមមានអាមេរិក ជប៉ុន អូស្រ្តាលី ដើម្បីបញ្ចេញទស្សនៈ និងដំណោះស្រាយក្នុងរឿងសមុទ្រចិនខាងត្បូង ដោយ បង្ហាញឥរិយាបថដ៏ត្រឹមត្រូវមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។

រដ្ឋមន្រ្តីការបរទេសចិនលោក លូ កាង បានឆ្លើយតបទៅនឹងសំណួរលើសេចក្ដីថ្លែងការណ៍រួម ៣ប្រទេសខាងលើ ចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ដែលលើកឡើងពីស្ថានភាពក្នុងតំបន់ សមុទ្រចិនខាងត្បូងថា ក្នុងចំណោម ប្រទេសទាំង ៣ខាងលើ មិនមានប្រទេសណាមួយ ព្រួយបារម្ភដោយផ្ទាល់ ចំពោះបញ្ហាសមុទ្រចិន ខាងត្បូងនោះទេ។

រដ្ឋមន្រ្តីការបរទេសចិនបានបន្ដទៀតថា រដ្ឋាភិបាលចិន បានជំរុញឲ្យប្រទេសមានការពាក់ព័ន្ធ ទាំង៣ គោរពលើកិច្ចខិតខំប្រឹងប្រែង រាល់ការព្រួយបារម្ភដោយផ្ទាល់សម្រាប់ភាគីពាក់ព័ន្ធ ក្នុង គោលបំណងការបារស្ថេរភាព និងសន្ដិភាព ក្នុងតំបន់សមុទ្រចិនខាងត្បូង និងធ្វើរឿងត្រឹមត្រូវ ដើម្បីរក្សាសន្ដិភាព ស្ថេរភាព និងសុខដមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ចិន និងអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីក្រមប្រតិបត្តិតំបន់សមុទ្រ ចិនខាងត្បូង ហើយនៅក្នុងអំឡុងពេលកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ចិន (១០ បូក១) ចិន និងអាស៊ាន បានព្រមគ្នាជំរុញឲ្យមានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពលើក្រម ប្រតិបត្តិ និងគុសបញ្ជាក់ទៀតថា ជម្លោះនេះ គួរតែដោះស្រាយដោយសន្ដិវិធី តាមរយៈកិច្ចចរចា រវាងភាគីពាក់ព័ន្ធដោយផ្ទាល់៕

ដកស្រង់ពី៖ ដើមអម្ពិល