Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនព្រមានពាក្យមួយឃ្លាទៅឥណ្ឌា៖ «ភ្នំមួយងាយស្រួលអង្រួនជាងកងទ័ពរបស់ចិន» ដូច្នេះឥណ្ឌាត្រូវដកទ័ពខុសច្បាប់ ចេញពីដែនដីវិវាទភ្លាម!

  • បោះពុម្ព

  (ប៉េកាំង)៖ ជាថ្មីម្តងទៀតរដ្ឋាភិបាលទីក្រុងប៉េកាំង បានស្នើយ៉ាងទទូចឲ្យប្រទេសឥណ្ឌា ដកកងទ័ពទាំងអស់ ដែលបានចូលមកកាន់ប្រទេសចិនដោយខុសច្បាប់ នៅឯតំបន់ភ្នំហិមាល័យ ហើយបានបន្ថែមថា ទីក្រុងញូដេលី គួរតែបោះបង់ចោលក្តីសម្រើស្រមៃរបស់ខ្លួនដែលថា ដែនដីមានបញ្ហាវិវាទនេះ គឺជារបស់ឥណ្ឌានោះចោលទៅ ពីព្រោះថា ចិនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារដែនអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់ខ្លួនឲ្យខាងតែបាន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «យើងសូមទទូចឲ្យឥណ្ឌា ធ្វើការដកថយកងទ័ពរបស់ខ្លួនទាំងឡាយ ដែលបានរំលោភបំពានខ្សែបន្ទាត់ព្រំដែនខណ្ឌចែកប្រទេសទាំងពីរ»។ លោក Qian បានបញ្ជាក់ថា ការទាមទារនេះគឺជាលក្ខខណ្ឌមួយ ដើម្បីឈានទៅរកការដោះស្រាយ និងបញ្ចប់បញ្ហាព្រំដែន ដែលកាន់តែកើនឡើងកម្តៅនេះ ហើយស្នើឲ្យភាគីឥណ្ឌា ចាត់វិធានហ្មត់ចត់ច្បាស់លាស់ ដើម្បីកែប្រែកំហុសផ្សេងៗ និងបញ្ឈប់សកម្មភាពបង្កហេតុ ក្នុងគោលបំណងបង្កើតកិច្ចប្រឹងប្រែងរួមជាមួយគ្នា សំដៅថែរក្សាការពារសន្តិភាព នៅតាមតំបន់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរនេះ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិ បានព្រមានឲ្យទីក្រុងញូដេលី ឲ្យបោះបង់ចោលក្តីស្រមើស្រមៃមិនសមហេតុសមផលនានា ជុំវិញបញ្ហាដែនដីនេះ ដោយថ្លែងថា ប្រវត្តិសាស្រ្តនៃកងទ័ពចិនក្នុងអំឡុងពេល ៩០ឆ្នាំកន្លងទៅនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ ពីការកើនឡើងនៃសមត្ថភាព រួមទាំងឆន្ទៈដ៏មុះមុតឥតរង្គោះរង្គើររបស់ពួកគេ ក្នុងការការពារដែនអធិបតេយ្យភាព ក៏ដូចជាបូរណភាពដែនដី របស់ប្រទេសជាតិ។ លោក Qian បានព្រលយមួយឃ្លាចុងក្រោយថា «ភ្នំមួយមានភាពងាយស្រួលក្នុងការអង្រួនជាជាងកងទ័ពចិន»៕

 

ដកស្រង់ពី៖ Fresh News