Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានក្តៅ! កូរ៉េខាងជើង «ព្រមានកម្ទេចសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ» បើវ៉ាស៊ីនតោន​​ហ៊ានរៀបគំរោង ប្តូររបបដឹកនាំព្យុងយ៉ាង!

  • បោះពុម្ព

(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងជើងបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចស្រេចដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានមានគំនិតណាមួយចង់ផ្លាស់ប្តូររបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយការព្រមាននេះធ្វើឡើងអំឡុងពេលកូរ៉េខាងជើងខ្លួនឯង កំពុងត្រៀមរៀបចំខួបលើកទី ៦៤ នៃការបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ដែលនឹងត្រូវប្រពឹ្រត្តទៅ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

 នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម KCNA កងទ័ពកូរ៉េខាងជើងមានទំាងជើងគោក កងម៉ារីន និងទ័ពអាកាស នៃកងទ័ពប្រជាជនកូរ៉េ បានស្បថស្បែរកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេត្រៀមលក្ខណៈរួចរាល់ ក្នុងការដឹកនាំការធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក បើសិនមានការឈ្លានពានណាមួយ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីនៃជោគជ័យក្នុងសង្រ្គាមពីជំនាន់មួយទៅជំនាន់មួយ ក៏ដូចជានាំជោគជ័យថ្ងៃទី ២៧ ខែកក្កដា ឱ្យបានកាន់តែឆាប់។

តែយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយដែលទីក្រុងព្យុងយ៉ាង ព្រមានបែបនេះ។ ចំណែកឯក្រុមអ្នកជំនាញកូរ៉េខាងត្បូងវិញយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងយកថ្ងៃទី២៧ ស្អែកនេះ ជាថ្ងៃបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀត។

គួរបញ្ជាក់ថា បើតាម CNN កូរ៉េខាងជើង បានចល័តយានយន្ដមួយចំនួនធ្វើការដឹកជញ្ជូនបរិក្ខារ ដែលទំនងដូចជាកំពុងត្រៀមបាញ់សាកល្បងមីស៊ីលនៅឯតំបន់ Kusong នៃខេត្ត Pyongan ខាងជើង៕

ដកស្រង់ពី៖FRESH NEW